ទីភ្នាក់ងារសារព័ត៌មាន AFP របស់បារាំងបានធ្វើការអត្ថាធិប្បាយថា ជើងឯកតំបន់អាស៊ីអាគ្នេយ៍យកឈ្នះ ទោះជាត្រូវចាញ់ ១ គ្រាប់មុនក៏ដោយក៏ក្រុមបានប្រកួតយ៉ាងខ្លាំងក្លាជាង ល្អជាង ទាំងក្នុងការប្រកួតពេញម៉ោងធម្មតា៩០នាទី និងបន្ថែម១៥នាទី២ដង។ ក្នុងពេលជាមួយគ្នានោះ ទីភ្នាក់ងារសារព័ត៌មាន Reuters របស់អង់គ្លេសបានវាយតម្លៃថា ក្រុមបាល់ទាត់ជម្រើសជាតិវៀតណាមបានបង្ហាញនូវការប្រកួតដ៏ឆ្នើមដោយមានបច្ចេកទេសល្អនិងរបៀបលេងដ៏រលូនជាងបើធៀបនឹងគូប្រជែង។

leftcenterrightdel
សារព័ត៌មានអន្តរជាតិកោតសរសើរជ័យជំនះរបស់ក្រុមបាល់ទាត់ជម្រើសជាតិវៀតណាម

 

ទំព័រវ៉ែបសាយរបស់ Fox Sports Asia បានដកស្រង់អត្ថាធិប្បាយជាច្រើនរបស់អ្នកគាំទ្រទូទាំងទ្វីបអាស៊ីដោយកោតសរសើរនិងអបអរសាទរចំពោះជ័យជំនះរបស់ក្រុមបាល់ទាត់វៀតណាម។ គេបានប្រៀបជ័យជំនះនេះដូចទៅនឹង “រឿងនិទាន” មួយ ប៉ុន្តែវាពិតជាសក្តិសមព្រោះថាវៀតណាមបានលេងល្អជាងហ្ស៊កដានី។

កាសែត Chosun របស់កូរ៉េខាងត្បូងបានចុះផ្សាយអត្ថបទសរសេរអោយដឹងថា ក្រោមការដឹកនាំរបស់គ្រូបង្វឹកលោក Park Hang-seo ទោះជាត្រូវចាញ់ ១ គ្រាប់មុនក៏ដោយ ប៉ុន្តែវៀតណាមបានបានប្រកួតមិនចេះនឿយហត់ស៊ុតបញ្ចូលទីស្មើ១-១ ហើយយកឈ្នះក្នុងសេចក្ដីប៉េណាល់ទី៕

តាម vovworld.vn