leftcenterrightdel
អ្នកទទួលបន្ទុកផ្នែកបាល់ទាត់ស្ត្រីរបស់ FIFA លោកស្រី Sarai Bareman

យោងតាមយុទ្ធសាស្ត្រអភិវឌ្ឍន៍ខាងលើនេះ FIFA បានដាក់គោលដៅអំពីចំនួនកីឡាការិនីបាល់ទាត់នៅលើពិភពលោក នឹងឡើងទៅដល់ ៦០ លាននាក់នាឆ្នាំ ២០២៦ ដែលគុណទ្វេដងបើប្រៀបនឹងតួលេខនាបច្ចុប្បន្ន  ខណៈពេលដែលរាល់ការប្រកួតថ្នាក់ជាតិក៏ដូចជាថ្នាក់ក្លឹបបាល់ទាត់ផ្នែកស្ត្រី នឹងត្រូវបានហ្វឹកហាត់ តាមទិសជំនាញការក្នុងវិសាលភាពជាសកល។ អ្នកទទួលបន្ទុកផ្នែកបាល់ទាត់ស្ត្រីរបស់ FIFA លោកស្រី Sarai Bareman បានសង្កត់ធ្ងន់ថា គោលដៅឆ្ពោះទៅមុខគឺរួមមានការរកឃើញ បំប៉ន និងអភិវឌ្ឍន៍ការបង្វឹកបង្ហាត់ទៅដល់គ្រូបង្វឹក អាជ្ញាកណ្តាល គណៈគ្រប់គ្រង និងអ្នកអនុវត្តកិច្ចការផ្សេងៗទៀតខាងបាល់ទាត់ផ្នែកស្ត្រីសំដៅបង្កើតប្រព័ន្ធមួយយ៉ាងខ្លាំងក្លា ដោយឆ្ពោះទៅសម្រេចឲ្យបាននូវសមិទ្ធិផលដោយចីរភាព៕

តាម vovworld.vn