ក្រុមកីឡាវៀតណាមបានឈ្នះមេដាយមាសក្នុងព្រឹត្តិការណ៍ ASIAD 18 ជាលើកដំបូង
កប.អនឡាញ - ក្រុមកីឡាវៀតណាមបានឈ្នះមេដាយមាសនៃព្រឹត្តិការណ៍ ASIAD 18 ជាលើកដំបូង ដោយក្រុមកីឡាការិនីចំនួន៤នាក់ក្នុងការប្រណាំងទុកចែវ (Rowing) ។
|
|
ក្រុមកីឡាការិនីបានឈ្នះមេដាយមាស (រូបថត៖ TNO) |
កីឡាការិនីទាំង៤នាក់ គឺ Pham Thi Thao, Luong Thi Thao, Ho Thi Ly និង Ta Thanh Huyen បានឈ្នះលើគូប្រកួតដ៏ខ្លាំងមកពីអីុរ៉ង់ និងកូរ៉េខាងត្បូងដើម្បីឈ្នះមេដាយមាស។
នេះជាមេដាយមាសក្នុងព្រឹត្តិការណ៍ ASIAD 2018 ជាលើកដំបូងរបស់វៀតណាម។ ដោយបានឈ្នះមេដាយមាសមួយគ្រឿងនេះក្រុមកីឡាវៀតណាមបានជាប់លំដាប់ថ្នាក់ទី១៣ នៅលើតារាងមេដាយនៃ Asian Games៕
បកប្រែដោយ Duy Hoan