leftcenterrightdel
សេចក្ដីសប្បាយរីករាយរបស់កីឡាករបាល់ទះវៀតណាមក្រោយពីផ្តួលចិនក្នុងលទ្ធផល ៣ - ២

 

ជ័យជម្នះរបស់ក្រុមបាល់ទះបុរសវៀតណាមបានធ្វើឱ្យមជ្ឈដ្ឋានអ្នកឯកទេស និងអ្នកគាំទ្ររំភើបចិត្ដយ៉ាងខ្លាំង។ នៅក្នុងប្រវត្តិសាស្ត្រនៃការប្រកួត ASIAD តាំងពីមុនមក ក្រុមបាល់ទះបុរសវៀតណាមមិនដែលយកឈ្នះគូប្រជែងខ្លាំងដូចជាក្រុមបាល់ទះចិនឡើយ។

ក្នុងជ័យជំនះដំបូងនេះ ក្រុមបាល់ទះបុរសវៀតណាមមានការជឿជាក់លើខ្លួនក្នុងការបន្ដទៅមុខ។ នៅពូល E ក្រុមបាល់ទះបុរស​វៀត​ណាមនឹងប្រកួតជាមួយក្រុមបាល់ទះស្រីលង្កា នៅថ្ងៃទី ២២ ខែសីហា និងជាមួយថៃនៅថ្ងៃទី ២៤ ខែសីហា៕

បកប្រែដោយ Pham Diep