leftcenterrightdel

ភ្នំសិប្បនិម្មិតដ៏ធំមួយនៅពហុកីឡាដ្ឋាន Bung Karno (រូបថត៖ twitter.com/Opening Ceremony Asian Games 2018)

ប្រសិនបើការប្រកួតកីឡាអាស៊ី Jakarta​ នៅឆ្នាំ១៩៦២ ត្រូវបានធ្វើឡើងជាលើកដំបូងនៅប្រទេសឥណ្ឌូនេស៊ី ដែល​គ្រានោះប្រទេសនេះត្រូវខិតខំប្រឹងប្រែង និងឆ្លងកាត់ការលំបាក់ជាច្រើនដើម្បី​រៀប​ចំ​ឲ្យ​បាន​ព្រឹត្តិការណ៍នោះ ក៏ប៉ុន្តែនៅ ASIAD Jakarta-Palembang ឆ្នាំ២០១៨ នេះ ឥណ្ឌូនេស៊ីបានបង្ហាញខ្លួនជាប្រទេសមួយដែលមានការអភិវឌ្ឍដ៏អស្ចារ្យលើគ្រប់វិស័យ។

leftcenterrightdel

ASIAD 2018 មាន​ការ​ចូល​រួម​ពី​អត្តពលិកចំ​នួន​ ១១,០០០នាក់ (រូប​ថត៖ ​twitter.com/​Opening​ Ceremony Asian Games 2018)​

ការដែល​គណៈរៀបចំបានបង្កើតភ្នំសិប្បនិម្មិតមួយដែលមានទម្ងន់ ៦០០តោន ប្រវែង១៣៥ម៉ែត្រ និងកម្ពស់២៦ម៉ែត្រ នៅពហុកីឡាដ្ឋាន Bung Karno ក្នុងពិធីបើកការប្រកួតកីឡាអាស៊ីលើកទី១៨នេះ បាន​​បង្ហាញ​ថាប្រទេស ឥណ្ឌូនេស៊ី បាន​​ត្រៀមរៀបចំសម្រាប់ការប្រកួតកីឡាអាស៊ីលើកនេះពិត​ជា​ហ្មត់ចត់មែន​ទែន។ ភ្នំសិប្បនិម្មិតនេះគឺជាសមិទ្ធិផលរបស់កម្មករចំនួន ៣៥០ នាក់ ដែល​បានខិតខំធ្វើការក្នុងរយៈពេល៣ខែ ហើយនិងប្រើប្រាស់ដើមឈើ ផ្កាចំនួន ១២,៧៧៥ ដើម និងទឹក ១៤០,០០០ លីត្រដើម្បីធ្វើជាទឹកជ្រោះមួយនៅលើកំពូលភ្នំ។ រូបភាពនៃភ្នំដើមឈើ ទឹកជ្រោះនេះ គឺជានិមិ្មត្តរូបរបស់ប្រទេសឥណ្ឌូនេស៊ី ដែលពោរពេញទៅដោយសោភណ្ឌភាពនៃធម្មជាតិ និងភាពសម្បូរបែបនៃវប្បធម៌។

leftcenterrightdel
ការបាញ់​កាំជ្រួចនៅ​ពហុកីឡដ្ឋាន Bung Karno (រូប​ថត៖twitter.com/Opening Ceremony Asian Games 2018)

 

Asian Games មួយដ៏ទំនើប និងរួសរាយរាក់ទាក់នៅប្រទេសឥណ្ឌូនេស៊ីបានបង្ហាញដល់សហគមន៍អាស៊ីតាមរយៈប្រព័ន្ធផ្លូវរថភ្លើងលើស្ពានអាកាស ភូមិអត្តពលកម្មដែលទើបនឹងសាងសង់ និងក្រុមអ្នកស្ម័គ្រចិត្តយ៉ាងច្រើនកុះករ។ ដើម្បីសម្រេចបានសមិទ្ធិផលទាំងនេះ ប្រទេសឥណ្ឌូណេស៊ីប្រហែលបានចំណាយថវិកាជាង២ពាន់លានដុល្លារ ដើម្បីរៀបចំព្រឹត្តិការណ៍កីឡាមួយដែលគេរំពឹងថានឹងក្លាយជា«ព្រឹត្តិការណ៍ដ៏អស្ចារ្យបំផុតនៅក្នុងប្រវត្តិសាស្ត្រនៃការប្រកួតកីឡានៅលើពិភពលោក» ពីមុនរហូតមក​ដល់​ពេលនេះ៕

បកប្រែដោយ Thanh Cong