leftcenterrightdel
លោករដ្ឋមន្ដ្រី Nguyen Ngoc Thien បានប្រគល់ទង់ជ័យជំនះជូនលោកប្រធានក្រុមកីឡាករវៀតណាមទៅចូលរួមការប្រកួតកីឡាអាស៊ីលើកទី ១៨

 

លោក Tran Duc Phan ប្រធានក្រុមកីឡាករវៀតណាមបានបញ្ជាក់ថា  ក្រុមកីឡាករវៀតណាមបានត្រៀមខ្លួនជាស្រេចទៅចូលរួមការប្រកួតកីឡាអាស៊ីលើកទី ១៨ នៅប្រទេសឥណ្ឌូនេស៊ី ហើយប្ដេជ្ញារចិត្ដយកឈ្នះមេដាយមាសយ៉ាងហោចណាស់ចំនួន ៣ គ្រឿងនៅវិញ្ញាសាដែលមានប្រៀបខ្លាំង។

អញ្ជើញចូលរួមពិធីចេញដំណើរនេះ លោក Nguyen Ngoc Thien រដ្ឋមន្ដ្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍សង្ឃឹមថា ក្រុមកីឡាករវៀតណាមនឹងទទួលបានលទ្ធផលល្អក្នុងការប្រកួតកីឡាអាស៊ីលើកទី ១៨ (ASIAD 2018) ដែលនឹងប្រព្រឹត្ដនៅពេលឆាប់ៗនេះ៕

បកប្រែដោយ Pham Diep