leftcenterrightdel
 
leftcenterrightdel
 
leftcenterrightdel
កីឡាករ Trippier ពេលរកគ្រាប់បាល់បាន (រូបថត៖​Dailymail)

 

វគ្គទី១ អង់គ្លេសបានប្រើពេលត្រឹមតែ៤នាទីប៉ុណ្ណោះដើម្បីរកគ្រាប់បាល់បានដោយការទាត់បាល់ពិន័យរបស់កីឡាករ Kieran Trippier។ បន្ទាប់ពីគូប្រកួតនាំមុខ ក្រូអាតបានព្យាយាមសម្រុកមួយៗនិងបង្កើតឱកាសមួយលើកជាពីរលើកតែមិនបានសម្រេច ខណៈអង់គ្លេសប្រឹងការពារវាយបករហូតចប់វគ្គទីមួយ។

leftcenterrightdel
 
leftcenterrightdel
ការតែតចូលទីរបស់កីឡាករ Ivan Perisic

 

វគ្គទីពីរ ក្រូអាតលេងដោយបច្ចេកទេស និងសន្សឹមៗឆ្ពោះទៅមុខទីរបស់អង់គ្លេស។ ក្តីសប្បាយរីករាយរបស់ក្រូអាតបានកើតឡើងនៅពេល Ivan Perisic តែតចូលទីបានសម្រេចតាមរយៈការលើកបាល់របស់កីឡាករ Sime Vrsaljko ដើម្បីតាមស្មើ ១ - ១នៅនាទី៦៨។ បន្ទាប់ពីតាមស្មើហើយ ក្រូអាតបានបន្តដាក់សម្ពាធលើអង់គ្លេសដើម្បីព្យាយាមរកគ្រាប់បាល់។ ក្រូអាតបានធ្វើឲ្យអង់គ្លេសព្រលឹងចុងសក់តាមរយៈការវាយសម្រុក ប៉ុន្ដែចប់៩០នាទីស្មើគ្នា  ១-១ ដែលតម្រូវថែមម៉ោង១៥នាទីពីរដង។

leftcenterrightdel
 
leftcenterrightdel
 
leftcenterrightdel
ខ្សែប្រយុទ្ធ Manzukic ពេលស៊ុតចូលទីអង់គ្លេស

 

ការថែមម៉ោង១៥នាទីលើកទី១នៅតែគ្មានគ្រាប់បាល់ទម្លាយសំណាញ់ទីគ្នា។ ១៥នាទីចុងក្រោយទើបមានគ្រាប់បាល់កើតឡើង បន្ទាប់ពីក្រូអាតបានវាយសម្រុកដោយខ្សែប្រយុទ្ធ Manzukic បានក្លាយជាវីរបុរសឲ្យក្រូអាតក្នុងការស៊ុតចូលទីអង់គ្លេសនៅនាទី១០៩ ក្រោយពីការបញ្ជូនបាល់ដោយក្បាលរបស់កីឡាករ Perisic។ នេះ ក៏ជាលទ្ធផលចុងក្រោយនៃការប្រកួត។

ដូច្នេះក្រុមជម្រើសជាតិក្រូអាតបានវាយបកយកលើក្រុមតោកំណាចអង់គ្លេសដើម្បីបង្កើតប្រវត្តិសាស្ត្រឡើងវគ្គផ្តាច់ព្រ័ត្រពានបាល់ទាត់ពិភពលោកឆ្នាំ២០១៨នេះ  ដើម្បីបន្ដឡើងវគ្គផ្តាច់ព្រ័ត្រជួបក្រុមមាន់គកបារាំង នៅថ្ងៃទី ១៥ ខែកក្កដា ​ឆ្នាំ ២០១៨ ខាងមុខនេះ៕

បកប្រែដោយ Pham Diep