leftcenterrightdel
កីឡាករ Gunnarsson  ជាទីពឹងបង្អែករបស់ក្រុមបាល់ទាត់អីុស្លង់

 

ក្នុងការប្រកួតអាហ្សង់ទីន-អីុស្លង់ ខ្សែការពាររបស់ក្រុមបាល់ទាត់អីុស្លង់បានធ្វើឲ្យកីឡាករនៃក្រុមបាល់ទាត់អាហ្សង់ទីនភ័យខ្លាចក្នុងការដណ្ដើមបាល់។ ក្រុមបាល់ទាត់អាហ្សង់ទីនមួយដ៏ខ្លាំងក្លា ប៉ុន្ដែនៅតែត្រូវ "ចុះចាញ់" ចំពោះក្រុមបាល់ទាត់ អីុស្លង់ តើក្នុងការប្រកួតរវាងក្រុមបាល់ទាត់នីហ្សរីយ៉ា-អីុស្លង់ នាម៉ោង ២២ ថ្ងៃទី ២២ ខែមិថុនានឹងកើតឡើងយ៉ាងដូចម្ដេច? ទោះបីជាក្រុមបាល់ទាត់នីហ្សរីយ៉ា ចង់យកឈ្នះក្នុងការប្រកួតនេះ ប៉ុន្ដែក្រុមបាល់ទាត់នីហ្សេរីយ៉ា យកឈ្នះលើក្រុមបាល់ទាត់អីុស្លង់ក៏ពិបាកដែរ។ ហើយទោះបីជាគូរប្រកួតរបស់អីុស្លង់ជាក្រុមណាក៏ដោយ ក៏អីុស្លង់នឹងមិនផ្លាស់ប្ដូរទម្រង់លេង ៤-៤-១-១ ឡើយ។ ក្រុមបាល់ទាត់អីុស្លង់ មានរបៀបលេងដ៏សាមញ្ញ ប៉ុន្តែនៅពេលមានឱកាសល្អក្រុមបាល់ទាត់អីុស្លង់នឹងនាំមកនូវរឿងភ្ញាក់ផ្អើល៕

បកប្រែដោយ Pham Diep