បន្ទាប់ពីបើកហាងអស់រយៈពេលជាងពីរខែមក ហាងកាហ្វេនេះបានទាក់ទាញយុវវ័យ ដែលចូលចិត្តបច្ចេកវិទ្យាមកដើម្បីសាកល្បងសេវាបំរើដោយរ៉ូបូត (Robot) ។ មនុស្សយន្តនេះឈ្មោះ Morta មានកំពស់ ១,៣ ម៉ែត្រ និងទម្ងន់ ២០ គីឡូក្រាម។ Morta អាចធ្វើដំណើរតាមផ្លូវដែលមានស្រាប់ក្នុងផ្ទះ និងយកភេសជ្ជៈទៅឲ្យភ្ញៀវ ហើយចេះបញ្ជៀសពីឧបសគ្គតាមផ្លូវ និងចេះនិយាយពាក្យសាមញ្ញមួយចំនួនដូចជា "ជំរាបសួរ" "សូមអរគុណ" "អញ្ជើញអ្នកទទួលទាន"។ ប្រសិនបើជួបប្រទះឧបសគ្គ មនុស្សយន្តនឹងលាន់មាត់ថា "ទឹកពុះៗ សូមទៅមួយ" ។ ចំណុចគួរឱ្យចាប់អារម្មណ៍បំផុតនោះគឺ Morta អាចបង្ហាញទឹកមុខគួរឱ្យស្រឡាញ់ដូចជាមុខឡើងក្រហម ពព្រិចភ្នែត និងប៉ប្រិចភ្នែក។

leftcenterrightdel
បុគ្គលិកចុចលេខតុ ដើម្បីឱ្យ Morta យកគ្រឿងភេសជ្ជៈមកបម្រើភ្ញៀវ។
leftcenterrightdel
មនុស្សយន្ត Morta បាននាំយកម្ហូបទៅកាន់ភ្ញៀវ
leftcenterrightdel
ហាងកាហ្វេត្រូវបានតុបតែងជាយានអវកាសកំពុងហោះចូលទៅក្នុងកាឡាក់ស៊ី
leftcenterrightdel
មនុស្សយន្តដែលបង្ហាញទឹកមុខគួរអោយស្រឡាញ់

បកប្រែដោយ Duy Hoan