ការប្រណាំងកង់នេះមានការចូលរួមរបស់នារីចំនួន ២៧ នាក់ ដែលក្នុងនោះ វៀតណាមមាននារីចំនួន ៣ នាក់គឺអ្នកនាង Nguyen Thi That, Nguyen Thi Thi និង Phan Thi Lieu។ ដោយមានជំនួយពីមិត្តរួមក្រុម និង ជំនាញការរបស់ ខ្លួន អ្នកនាង Nguyen Thi That បានឈ្នះបេក្ខនារីជនជាតិ តៃវ៉ាន់ពីរនាក់គឺ Huang Tung Ying និង Chang Yao ដើម្បីទទួលបានមេដាយមាសដោយមានស្នាដៃយ៉ាងអស្ចារ្យ ក្នុងរយៈពេល ៣ ម៉ោង ១១ នាទី និង៥៩វិនាទី។ នេះគឺជាមេដាយមាសដំបូងសំរាប់ការប្រណាំងកង់ស្ត្រីវៀតណាមដែលប្រកួតប្រណាំងដណ្តើមជើងឯកទ្វីបអាស៊ី។

leftcenterrightdel
កីឡាករិនីធាក់កង់ Nguyen Thi That (រូបថត៖ vtv.vn)

សូមបញ្ចាក់ដែរថា នៅដើមឆ្នាំ ២០០០  កីឡាករធាក់កង លោក Truong Quoc Thang បានឈ្នះមេដាយមាសថ្នាក់ទ្វីបអាស៊ីក្នុងការប្រណាំងកង់សំរាប់បុរស។

បកប្រែដោយ Thanh Cong