រង្វាន់អាវពណ៌លឿងគឺបានទៅលើកីឡាករ Pham Quoc Cuong មកពីក្រុមឱសថ Domesco Đong Thap រង្វាន់អាវពណ៌ខៀវបានទៅលើកីឡាករ Le Minh Nguyet មកពីក្រុម VUS- ទីក្រុងហូជីមិញ និងរង្វាន់អាវពណ៌សបានទៅលើកីឡាករ Nguyen Minh Luan មកពីក្រុមជម្រើសវៀតណាម។ លទ្ធផលនៃការប្រណាំងតាមក្រុម គឺក្រុម VUS- ទីក្រុងហូជីមិញស្ថិតនៅលំដាប់លេខ ១ ក្រុម Gao Hat Ngoc Troi An Giang ស្ថិតនៅលំដាប់លេខ ២ និងក្រុម Bike Life Dong Nai លំដាប់លេខ ៣។

leftcenterrightdel
គណៈកម្មការចាត់តាំងប្រគល់រង្វាន់ជូនកីឡាករមានលទ្ធផលខ្ពស់

សូមរំលឹកថា នៅព្រឹក ថ្ងៃដដែលបានប្រព្រឹត្ដទៅការដំណាក់ផ្តាច់ព្រ័ត្រដែលចេញដំណើរពីទីរួមស្រុក Kien Duc ស្រុក Dac Rlap ខេត្ដ Dac Nong ឆ្ពោះទៅកាន់ទីក្រុង Thu Dau Mot ខេត្ដ Binh Duong ដែលមានចម្ងាយផ្លូវ ១៧៤ គីឡូម៉ែត្រ។ បញ្ចប់ដំណាក់ កីឡាករ Nguyen Minh Viet មកពីក្រុម Dai Nam ខេត្ត Binh Duong បានទទួលលំដាប់លេខ ១ ក្រោយរយៈពេល ៤ ម៉ោង ៧នាទី និង១៧វិនាទី ក្នុងល្បឿនមធ្យម ៤២,២គីឡូម៉ែត្រ/ម៉ោង។

ការប្រណាំងកង់របស់ស្ថានីយ៍ទូរទស្សខេត្ដ Binh Duong - ពានបំពង់ប្លាស្ទិក Hoa Sen ឆ្នាំ២០១៧ មានកីឡាករចំនួន ៦០ នាក់មកពី ៩ ក្រុមកង់ខ្លាំងជាងគេនៅទូទាំងប្រទេសដោយប្រណាំងក្នុងចម្ងាយផ្លូវសរុបជាង ១,១០០ គីឡូម៉ែត្រ និងឆ្លងកាត់ខេត្ដនានានៅប៉ែកខាងត្បូងនៃភាគកណ្តាល តំបន់ខ្ពង់រាបខាងលិច និងប៉ែកខាងកើតនៃភាគខាងត្បូងវៀតណាម៕

បកប្រែដោយ Pham Diep