កីឡាករចំនួន ៧០០ នាក់មកពីខេត្ត ទីក្រុងទាំង ១៧ នៅភាគខាងជើងវៀតណាមបានប្រកួតវិញ្ញាសាកីឡាមួយចំនួន ដោយរួមមានការប្រកួតបាល់ទាត់សំរាប់ភេទប្រុស (៧នាក់) បាល់ទះ រត់ប្រណាំងផ្លូវឆ្ងាយ ទាញព្រ័ត្រ បាញ់ស្នា ជាដើម។ល។ ការប្រកួតកីឡានេះជាឱកាសមួយសំរាប់កីឡាករជនជាតិភាគតិចក្នុងតំបន់អាចចូលរួមការប្រកួត សិក្សា និងផ្លាស់ប្តូរបទពិសោធន៍ទៅវិញទៅមក ដើម្បីថែរក្សា អភិរក្ស និងអភិវឌ្ឍវិញ្ញាសាកីឡាគ្រប់ប្រភេទរបស់ជនជាតិភាគតិច តាមរយៈនោះលើកកំពស់សុខភាព ព្រមទាំងរួមចំណែកកសាង និងការពារមាតុភូមិ។

leftcenterrightdel
 វាយទូលូ (Tu lu) ជាវិញ្ញាសាកីឡាពិសេសមួយសំរាប់ជនរួមជាតិ Mong 
leftcenterrightdel
 កីឡាករចូលរួមការប្រកួតបាញ់ស្នា
leftcenterrightdel
 ស្មារតីខំប្រឹងប្រែងរបស់កីឡាករក្នុងវិញ្ញាសារុញដំបង

បកប្រែដោយ Van Hoa