ក្រុមកីឡាករកងទ័ពបានដណ្តើមមេដាយសរុបចំនួន ៣៧ គ្រឿង ក្នុងនោះមានមេដាយមាស ២១ គ្រឿង មេដាយប្រាក់ ៦ គ្រឿង និងមេដាយសំរិទ្ធ ១០ គ្រឿង។ ឈរក្នុងលំដាប់ទី ២ គឺក្រុមកីឡាកររដ្ឋធានីហាណូយដោយទទួលបានមេដាយ ៩ គ្រឿង មេដាយប្រាក់ ២៣ គ្រឿង និងមេដាយសំរិទ្ធ ១៤ គ្រឿង។ ក្រុមកីឡាទីក្រុងហូជីមិញទទួលបានមេដាយមាស ៦ គ្រឿង មេដាយប្រាក់ ៦ គ្រឿង និងមេដាយសំរិទ្ធ ៥ គ្រឿង។ ក្នុងការប្រកួតលើកនេះ គណៈកម្មការចាត់តាំង ក៏បានទទួលសំគាល់បានឯកទគ្គកម្មជាតិថ្មីទាំង ៥ ដែរ។

leftcenterrightdel
រូបថតឧទាហរណ៍ (tinthethao.com.vn)

ការប្រកួតឆ្នាំនេះ បានទាក់ទាញកីឡាករ កីឡាការិនីចំនួន ២១៨ នាក់ មកពីរដ្ឋធានីហាណូយ ទីក្រុងហូជីមិញ ទីក្រុង Hai Phong ព្រមទាំងកងទ័ព និង នគរបាលជាដើម។ល។ នេះគឺជាឱកាសមួយសំរាប់គណៈកម្មការចាត់តាំងធ្វើការពិនិត្យ វាយតំលៃលើគុណភាព កីឡាករ ដើម្បីបំពេញបន្ថែមក្នុងក្រុមកីឡាករបាញ់កាំភ្លើងជម្រើសជាតិទៅចូលរួមការប្រកួតបាញ់កាំភ្លើងនៅក្នុងតំបន់ និងលើពិភពលោក៕

បកប្រែដោយ Van Hoa