កប.អនឡាញ - នាថ្ងៃទី៨ ខែវច្ឆិកា នៅក្នុងមជ្ឈមណ្ឌលតាំងពិព័រណ៌វប្បធម៌វិចិត្រសិល្បៈវៀតណាម -រដ្ឋធានីហាណូយ បានប្រព្រឹត្តទៅពិធីបើកពិព័រណ៌ «កម្ពុជា-ព្រះរាជាណាចក្រនៃវប្បធម៌» រៀបចំឡើងដោយក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម សហការជាមួយក្រសួងវប្បធម៌និងវិចិត្រសិល្បៈនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសរំលឹកខួប៥០ ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងកម្ពុជា (ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ១៩៦៧ - ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៧)។
ព្រឹត្តិការនេះជាឱកាសមួយសំរាប់ ប្រជាជនវៀតណាមអាចយល់ដឹងច្បាស់ថែមទៀត អំពីទឹកដី មនុស្ស និងវប្បធម៌កម្ពុជា ព្រមទាំងរួមចំណែកក្នុងការបង្កើនទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងប្រជាជននៃប្រទេសទាំងពីរ ឲ្យកាន់តែរីកចម្រើន។
កាសែតកងទ័ពប្រជាជនអនឡាញ សូមឧទ្ទេសនាមដល់មិត្តអ្នកអានទាំងអស់អំពីរូបថតមួយចំនួននៅក្នុងពិព័រណ៌ «កម្ពុជា - ព្រះរាជាណា ចក្រនៃវប្បធម៌» ឆ្នាំ២០១៧។
បកប្រែដោយ Van Hoa
Type the code from the image