leftcenterrightdel
ទេសភាពនៅក្នុងល្អាងភ្នំ Son Doong (រូបថត vnanet.vn)

 

យោងតាមទស្សនាវដ្ដីអំពីទេសចរណ៍ Telegraph នៃអង់គ្លេសទើបប្រកាសផ្សាយលទ្ធផលជ្រើសរើសគោលដៅទេសចណ៍ល្អបំផុត ក្នុងនោះល្អាងភ្នំ Son Doong ជាគោលដៅទេសចរណ៍មួយល្អបំផុតក្នុងចំណោមគោលដៅទេសចរណ៍ចំនួន ១១ លើពិភពលោក។ ជាពិសេសគឺល្អាងភ្នំ Son Doong នៅប្រទេសវៀតណាមត្រូវបានគេចាត់ទុកថាជាល្អាងភ្នំធំបំផុតនៅលើពិភពលោកដែលបានរកឃើញនៅឆ្នាំ ១៩៩០។

លទ្ធផលនៃការជ្រើសរើសនៃទស្សនាវដ្តី Telegraph និងទស្សនាវដ្តី National Geographic បានបញ្ជាក់ពីភាពស្រស់ស្អាតនិងភាពទាក់ទាញនៃប្រព័ន្ធល្អាងភ្នំ និងទេសភាពធម្មជាតិនៅវៀតណាមសម្រាប់ភ្ញៀវទេសចរអន្តរជាតិ។ ដោយហេតុនេះ រួមចំណែកដ៏សំខាន់ក្នុងការផ្សព្វផ្សាយរូបភាពល្អាងភ្នំ Son Doong និងប្រព័ន្ធល្អាងភ្នំក៏ដូចជាសក្តានុពលទេសចរណ៍របស់ខេត្ត Quang Binh និងវៀតណាមទៅកាន់ពិភពលោកផងដែរ៕

បកប្រែដោយ Pham Diep