leftcenterrightdel
អ្នកដំណើរកុមារត្រូវបានស្វាគមន៍ (Dinh Thieu, Van Hieu / VOV)

នាវា Costa Atlantica បានដឹកភ្ញៀវទេសចរចំនួន ២០០០ នាក់ ភាគច្រើនគឺភ្ញៀវទេសចរចិន ។ ចំណែកឯនាវា Seabourn Ovation ដែលដឹកភ្ញៀវទេសចរចំនួន ៥០០ នាក់ មកពីទ្វីបអឺរ៉ុប និងទ្វីបអាមេរិក។

លោក Huynh Duc Trung ប្រធានការិយាល័យគ្រប់គ្រងភ្ញៀវទេសចរ នៃមន្ទីរទេសចរណ៍ទីក្រុង Da Nang បានឲ្យដឹងថា៖

"តាមការប៉ានស្មានថា ក្នុងឆ្នាំ២០១៩នេះ ភ្ញៀវទេសចរតាមផ្លូវសមុទ្រគឺកើនឡើង ២១ % បើប្រៀបធៀបទៅនឹងឆ្នាំទៅមិញ ដោយមានជើងនាវាប្រមាណ ១១០ និងភ្ញៀវទេសចរប្រមាណ ១៥០ ពាន់នាក់។ ក្រោយពីព្រឹត្តិការណ៍ APEC ឆ្នាំ ២០១៧ ប្រកបដោយជោគជ័យនោះ ភ្ញៀវទេសចរជាច្រើននៅទូទាំងពិភពលោកបានស្គាល់ដល់ទីក្រុង Da Nang ។ តាមគម្រោង យើងខ្ញុំនឹងពង្រីកកំពង់ផែនេះឲ្យក្លាយទៅជាកំពង់ផែឯកទេសសម្រាប់ការអភិវឌ្ឍទេសចរណ៍ផងដែរ៕

តាម vovworld.vn