leftcenterrightdel
រូង Vom - រូង Gieng Vooc ដ៏ស្អាតអស្ចារ្យ (រូបថតៈ baoquangninh)

តាមផែនការ ផលិតផលទេសចរណ៍ រួមមានកម្មវិធីទស្សនាចំនួនពីរ គឺដំណើរទស្សនាក្នុងរយៈពេល១ថ្ងៃនិងដំណើរទស្សនាក្នុងរយៈពេលពីរថ្ងៃនិង១យប់។ ភ្ញៀវទេសចរនឹងបានឆ្លងកាត់នូវសកម្មភាពគួរឲ្យចាប់អារម្មណ៍ជាច្រើន ដូចជា ៖ លុយទឹក ឆ្លងកាត់ចំណត់ បោះជុំរំគេងក្នុងព្រៃ និងទៅទស្សនាប្រព័ន្ធគុហារដ៏រហោស្ថាន សម្បើមដ៏អច្ចារ្យនិងប្រព័ន្ធអេកូឡូស៊ី រុក្ខជាតិដ៏សម្បូរបែប។

រូង Vom មានចម្ងាយប្រហែល ៤ គីឡូម៉ែត្រពីផ្លូវលំហូជីមិញភាគខាងលិច។ ទ្វាររូង មានទទឹង ១០០ ម៉ែត្រ និងកំពស់ ៥០ មែត្រ ហើយខាងមុខមានបឹងមួយឆ្លងកាត់ទ្វាររូង។  រូង Gieng Vooc មានចម្ងាយពីមណ្ឌលអេកូឡូស៊ីជ្រោះទឹក Mooc (Phong Nha Ke Bang) គឺប្រហែល ១ គីឡូម៉ែត្រទៅភាគអាគ្នេយ៍ ដោយប្រវែង ៤០០ម៉ែត្រ នៅក្នុងគុហាដែលមានជ្រោះនិងបឹងចំនួនបួន។

ផលិតផលទេសចរណ៍ “រកឃើញរូង Vom - រូង Gieng Vooc”  ដែលត្រូវបានគេយកទៅធ្វើអាជីវកម្មនឹងទាក់ទាញអ្នកទេសចរជាច្រើន ជាពិសេសអ្នកទេសចរអន្តរជាតិដោយសារលក្ខណៈអំណោយផលរបស់រូងនេះតែម្តង៕

តាមvovworld.vn