តាមរបាយការណ៍មួយរបស់ UNWTO បានបង្ហាញថា វៀតណាមបានក្លាយជាជម្រើសមួយរបស់ភ្ញៀវទេសចរអន្តរជាតិ។ ជាក់ស្ដែង វៀតណាមបានជាប់ចំណាត់ថ្នាក់លេខ៤ ក្នុងបញ្ជីប្រទេសចំនួន១០ ដែលមានចំនួនភ្ញៀវទេសចរអន្តរជាតិកើនឡើងយ៉ាងខ្លាំងបំផុត នៅឆ្នាំ២០១៧ បើប្រៀបធៀបទៅនឹងបណ្តាឆ្នាំមុននោះ។

leftcenterrightdel
ភ្ញៀវបរទេសកំពុងពិសារមុខម្ហូបមួយនៅវិថីបុរាណ នៃរដ្ឋធានីហាណូយ (រូបថត៖ vov.vn)

 

យោងតាមរបាយការណ៍ "ចំណុចពិសេសនៃទេសចរណ៍ឆ្នាំ២០១៨" របស់ UNWTO ប្រទេសដែលនាំមុខគេនៃកំណើនទេសចរណ៍អន្តរជាតិគឺជាប្រទេសអេហ្ស៊ីបដែលមានអត្រាកំណើន ៥៥,១%  បន្តជា Togo ៤៦,៧% San Marino ៣១,១% និងទី៤ ជាប្រទេសវៀតណាមដែលមានអត្រាកំណើន២៩,១%។ របាយការណ៍នេះបានឱ្យដឹងទៀតថា ប្រទេសចំនួន៣ ដែលកំពុងមានការរីកចម្រើនយ៉ាងខ្លាំងក្នុងវិស័យទេសចរណ៍គឺវៀតណាម ហ្សកហ្ស៊ី និងនេប៉ាល់៕

បកប្រែដោយ Duy Hoan