leftcenterrightdel
ការសម្តែងសិល្បៈក្នុងពិធីបុណ្យរដូវស្លឹកឈើជ្រុះនៅទីរួមស្រុក Sa Pa ឆ្នាំ២០១៨ (រូបថត៖ vnanet.vn)

លោក Do Trong Nguyen ប្រធានការិយាល័យវប្បធ៌ម និងព័ត៌មានស្រុក Sa Pa ខេត្ត Lao Cai បានឱ្យដឹងថា៖ "ពិធី​បុណ្យរដូវស្លឹកឈើជ្រុះនៅទីរួម​ស្រុក ​Sa Pa ឆ្នាំ២០១៨" ដែលប្រព្រឹត្តទៅនៅក្នុងឱកាសទិវាបុណ្យឯករាជ្យជាតិវៀតណាម បានទាក់ទាញភ្ញៀវទេសចរជិត ៥ ម៉ឺននាក់មកទស្សនា។

leftcenterrightdel
ទីក្រុង Sa Pa មានកន្លែងទេសចណ៍ល្បីឈ្មោះជាច្រើនដូចជា ភ្នំ Ham Rong ទឹកជ្រោះ Bac វាលស្រែតាមជម្រាលភ្នំ និងភ្នំ Fansipan ជាដើម (រូបថត៖baotainguyenmoitruong.vn)

 

ជាក់ស្តែង ចាប់ពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨ ដល់ថ្ងៃទី ២ ខែសីហា ឆ្នាំ២០១៨ ចំនួនអ្នកទេសចរសរុបដែលមកទីរួមស្រុក Sa Pa ប្រហែល ៤៧,០០០នាក់ កើនឡើង១៥,០០០នាក់ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៧ ដែលក្នុងនោះភ្ញៀវទេសចរអន្តរជាតិចំនួន៣,១០០នាក់ និងភ្ញៀវទេសចរជាតិចំនួន៤៣,៩០០នាក់។

leftcenterrightdel
ពិធីបុណ្យរដូវស្លឹកឈើជ្រុះនៅទីរួមស្រុក Sa Pa ឆ្នាំ២០១៨" នឹងបន្តរហូតដល់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨ (រូបថត៖ baotainguyenmoitruong.vn)

 

ក្នុង​អំ​ឡុង​ពេល​ដែលប្រ​ព្រឹត្ត​​ទៅ​ពិធី​បុណ្យរដូវស្លឹកឈើជ្រុះនៅទី​រួម​ស្រុក​ Sa Pa ឆ្នាំ២០១៨" នោះ នឹងមាន​កម្មវិ​ធី​ជា​ច្រើន​ដូច​ជា៖ ការ​តាំង​ពិ​ព័រណ៍​រូប​ថត​សិល្បៈ ពិធី​បុណ្យ​វប្បធ៌ម​របស់​បណ្តា​ជន​ជាតិ​ភាគ​តិច និង​ការ​ស្វែង​យល់​ពី​វប្បធ៌ម ម្ហូប​អា​ហារ​នៅ​តំ​បន់​អេ​កូរទេសរ​ចណ៍​ Ham Rong ជាដើម។ ពិធីបុណ្យរដូវស្លឹកឈើជ្រុះនៅទីរួម​ស្រុក​ Sa Pa ឆ្នាំ២០១៨" នឹងបន្តរហូតដល់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨៕

បកប្រែដោយ Duy Hoan