leftcenterrightdel
មណ្ឌលកេរ្តិ៍ដំណែលប្រវត្តិសាស្រ្ត​ Van Mieu - Quoc Tu Giam ជាគោលដៅទេសចរណ៍មួយដែលទាក់ទាញអ្នកទេសចរយ៉ាងច្រើនកុះករមកទេស្សនា (រូប​ថត៖ baotintuc.vn)

កិច្ចប្រជុំ CPTA លើកទី១៦ ត្រូវបានរៀបចំឡើងក្នុងបំណងលើកកម្ពស់ការផ្សព្វផ្សាយទេសចរណ៍នៅបណ្តាទីក្រុងធំៗនៅអាស៊ី ដែលជាសមាជិក CPTA រួមមានទីក្រុងតូក្យូ(ជប៉ុន) បាងកក(ថៃ) ដេលី(ឥណ្ឌា) ទីក្រុងហ្សាកាតា(ឥណ្ឌូនេស៊ី) កូឡាឡាំពួរ(ម៉ាឡេស៊ី) ម៉ានីល(ហ្វីលីពីន) សេអ៊ូល(កូរ៉េខាងត្បូង) តៃប៉ិ(តៃវ៉ាន់ - ចិន)។ ហើយនេះជាឱកាសផ្សព្វផ្សាយទេសចរណ៍របស់ទីក្រុងហាណូយ គឺសំដៅទាក់ទាញភ្ញៀវទេសចរមកកាន់ទីក្រុងហាណូយនិយាយដោយឡែក និងប្រទេសវៀតណាមនិយាយរួមឲ្យបានច្រើនថែមទៀត។

កិច្ចប្រជុំនេះ រួមមានសកម្មភាពជាច្រើនដូចជា កិច្ចប្រជុំផ្ទៃក្នុងរបស់បណ្តាទីក្រុងជាសមាជិក CPTA , សិក្ខាសាលាស្តីពីការជំរុញទេសចរណ៍រវាងបណ្តាទីក្រុងជាសមាជិក CPTA ... ទន្ទឹម​នឹង​នោះ​ រួមមានពិធីតាំងពិព័រណ៍ពីថ្ងៃទី៨ និងទី១០ ខែកញ្ញា នៅតំបន់សួនផ្កា Ly Thai To _វិថី Le Thach (ខ័ណ្ឌ Hoan Kiem)  និងកម្មវិធីទៅទស្សនានៅវិមានតម្កល់សពលោកប្រធានហូជីមិញ បរមរាជវាំង  Thang Long និងភូមិរបរ សេរ៉ាមិច Bat Trang  នៅថ្ងៃទី៩ ខែកញ្ញា។

កិច្ចប្រជុំនេះ ជាឱកាសដើម្បីលើកកំពស់តួនាទីនៃវិស័យទេសចរណ៍របស់ទីក្រុងហាណូយ ដែលជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព មិត្តភាព គុណភាព ហើយនិងបញ្ជាក់ពីតួនាទីរបស់មន្ទីរទេសចរណ៍ទីក្រុងហាណូយដែលជាសមាជិកសកម្មនៃក្រុមប្រឹក្សាជំរុញទេសចរណ៍អាស៊ីទៀតផង៕

បកប្រែដោយ Duy Hoan