វិស័យទេសចរណ៍ត្រូវបានកំណត់ជាផ្នែកអាទិភាពមួយរបស់ទីក្រុង។ តាមរបាយការណ៍របស់មន្ទីរទេសចរណ៍ទីក្រុងហូជីមិញ គិតដល់ឆ្នាំ ២០១៧ ចំនួនអ្នកទេសចរអន្តរជាតិមកកាន់ទីក្រុងបានឈានដល់ជិត ៦,៤ លាននាក់។ តាមការព្យាករណ៍ថា នៅចុងឆ្នាំ ២០១៨ ចំនួននេះនឹងឈានដល់ប្រហែល ៧,៥ លាននាក់ដែលស្មើនឹងប្រហែល ៥០% នៃចំនួនភ្ញៀវទេសចរអន្តរជាតិដែលមកកាន់ប្រទេសវៀតណាម។ ភ្ញៀវទេសចរក្នុងស្រុកមានប្រហែល ២៥ លាននាក់។ ប្រាក់ចំណូលសរុបក្នុងវិស័យទេសចរណ៍មានជាង ១១៥,៩០០ ពាន់លានដុង ដែលរួមចំណែក ១១% ក្នុងចំណូលរបស់ទីក្រុង។ បច្ចុប្បន្ននេះ ទីក្រុងហូជីមិញមានក្រុមហ៊ុនទេសចរណ៍ជាង ៦៥០ អង្គភាព មានកន្លែងស្នាក់នៅចំនួន ១,៨០០ កន្លែង និងមគ្គុទ្ទេសក៍ទេសចរណ៍ចំនួនជាង ៥,២០០ នាក់។

leftcenterrightdel
អ្នកទេសចរគយគន់ទេសភាពនៅតាមព្រែក Nhieu Loc – Thi Nghe

នៅក្នុងសម័យនៃបច្ចេកវិទ្យានាបច្ចុប្បន្ននេះ  វិស័យទេសចរណ៍របស់ទីក្រុងមានភាពរីកចម្រើនយ៉ាងខ្លាំង និងងាយស្រួលក្នុងការគ្រប់គ្រងដោយបានបង្កើតឡើង website, appstore និងសេវាល្អៗជាច្រើនទៀត។ នា​ពេល​ថ្មីៗនេះ ទីក្រុងហូជីមិញបានបើកដំណើរការគេហទំព័រ "ស្វែងយល់អំពីទេសចរណ៍របស់ទីក្រុង" (Vibrant Hochiminh City)  ដែលផ្តល់ព័ត៌មានឱ្យភ្ញៀវទេសចរណ៍ជាប្រាំពីរភាសា។ លើសពីនេះទៀត ទីក្រុងក៏បានអនុវត្តនូវកម្មវិធីជាច្រើនដែលពេញនិយមដូចជា Grab, Agoda, Booking.com, Google Maps, Tripadvisor... ផងដែរ៕

បកប្រែដោយ Duy Hoan