ជិះកប៉ាល់ទេសចរណ៍ទៅទស្សនាឈូងសមុទ្រ Lan Ha៖

leftcenterrightdel
 
leftcenterrightdel
 

ឈូងសមុទ្រ Lan Ha មានទេសភាពដ៏ស្រស់ស្អាតអស្ចា្យដោយឆ្នេរខ្សាច់ស និងភូមិនេសាទអណ្ដែត។

ស្វែងយល់ខេត្ដ Ha Giang៖ 

leftcenterrightdel
 

ខេត្ដ Ha Giang គឺជាខេត្ដមួយមានទេសភាពដ៏ស្រស់ស្អាតដោយមានកំពូលភ្នំ និងវាលស្រែមើលទៅហាក់បីដូចជាកាំជណ្ដើររៀបជាថ្នាក់ៗ ដែលទាក់ទាញភ្ញៀវទេសចរជាតិនិងអន្ដរជាតិជាច្រើនកុះករ។

ស្វែងយល់ពីជីវភាពរស់នៅរបស់ជនជាតិភាគតិចវៀតណាម៖

leftcenterrightdel
 

ប្រទេសវៀតណាមមានជនជាតិចំនួន ៥៤។ ភ្ញៀវទេសចរអន្តរជាតិនឹងមានឱកាសស្វែងយល់អំពីជីវភាពរស់នៅរបស់ជនជាតិភាគតិច។ ប្រសិនបើអ្នកមិនអាចស្វែងយល់ដោយផ្ទាល់ អ្នកអាចទៅកាន់សារមន្ទីរជាតិវិទ្យានៅទីក្រុងហាណូយដើម្បីស្វែងយល់បន្ថែមអំពីបេតិកភ័ណ្ឌវប្បធម៌ និងវត្ថុបុរាណរាប់ពាន់ទៀតផង។

ស្វែងយល់សួនឧឡានជាតិ Phong Nha និងល្អាងភ្នំ Son Doong៖

leftcenterrightdel
 

គោលដៅមួយក្នុងចំណោមគោលដៅទេសចរណ៍ដែលអ្នកមិនអាចរំលងចោលគឺសួនឧទ្យាន Phong Nha Ke Bang នៅខេត្ដ Quang Binh វៀតណាម។ សួនឧទ្យាន Phong Nha Ke Bang មានផ្ទៃដីជាង ២០០,០០០ហិកតា ដោយមានល្អាងភ្នំដ៏ល្បីឈ្មោះនិងមានប្រព័ន្ធស្ទឹងនិងថ្មកំបោរដ៏សម្បូរបែប។ លើសពីនេះទៀតអ្នកទេសចរអាចទៅមើលល្អាងភ្នំ Son Doong ដែលជាល្អាងភ្នំធំបំផុតនៅលើពិភពលោក។

ពិសារកាហ្វេ៖

leftcenterrightdel
 

វៀតណាមជាប្រទេសផលិតកាហ្វេលំដាប់ទី ២ នៅលើពិភពលោក។ គេទាំងឡាយអង្គុយញ៉ាំកាហ្វេទាំងថ្ងៃ ឬ ទាំងយប់។ កាហ្វេវៀតណាមមានរសជាតិឈ្ងុយឆ្ងាញ់ អ្នកអាចពិសារកាហ្វេលាយពងនៅហាងកាហ្វេ ជុំវិញបឹង Hoan Kiem៕

បកប្រែដោយ Pham Diep