ចែវទូកកញ្ជើនៅទីក្រុង Hoi An (ភាគកណ្កាលប្រទេសវៀតណាម)

leftcenterrightdel
 

មកដល់តំបន់អេកូទេសចរណ៍ Bay Mau នៅទីក្រុង Hoi An អ្នកទេសចរនឹងមានឱកាសបានចែវទូកដោយខ្លួនឯងដើម្បីទៅរកចាប់ក្តាម ត្រី ដូចជាអ្នកស្រុកដែរ។

មើលត្រីរ៉សហោះនៅទីក្រុង Can Tho (ភាគខាងត្បូងប្រទេសវៀតណាម)

leftcenterrightdel
 

ជាទីកន្លែងដែលល្បីឈ្មោះដោយមានហ្វូងត្រីរ៉សជាង២០,០០០ក្បាលរបស់គ្រួសារបងប្រុស Le Trung Tin នៅ Con Son ទីក្រុង Can Tho បានក្លាយទៅជាគោលដៅទេសរចណ៍មួយដែលទាក់ទាញភ្ញៀវក្នុងនៅក្រៅប្រទេសយ៉ាងច្រើនមកទស្សនា។

ជិះទូក kayak និងរើសសំរាមនៅទីក្រុង Hoi An

leftcenterrightdel
 

នៅដំណើរកំសាន្តនេះ អ្នកទេសចរត្រូវបានជិះទូកដោយខ្លួនឯងលើទន្លេដែលមានចំងាយប្រហែល៦គីឡូម៉េត្រ ហើយនិងបានបង្ហាញពីរបៀបប្រើឧបករណ៍ដើម្បីស្រង់សំរាមផងដែរ។

សាកល្បងជាកសិករ នៅទីក្រុង Da Nang (ភាគកណ្តាលប្រទេសវៀតណាម)

leftcenterrightdel
 

ចំពោះអ្នកទេសចរបរទេស ការដែលបានកាប់ដី ដាំបន្លែ រែកទឹក ជាការសាកល្បងដ៏ពិសេសនៅក្នុងដំណើកំសាន្តដ៏វិសេសវិសាលមួយនេះ។

ដើរនៅបាតសមុទ្រ Nha Trang (ភាគកណ្តាលប្រទេសវៀតណាម)

leftcenterrightdel
 

ការដើរលើ”ដីគោក”ប្រហែលជាហួសសម័យទៅហើយ នៅពេលដែលមកដល់ទីក្រុង Nha Trang ដំណើរកំសាន្ត ដើរនៅបាតសមុទ្រ នឹងនាំមកនូវការរំភើបចិត្តសម្រាប់អ្នកទេសចរ។ ទាំងមនុស្សចាស់ទុំ ទាំងកុមារា កុមារី ទាំងអ្នកអត់ចេះហែលទឹកក៏អាចចូលរួមសកម្មភាពមួយនេះបានដែរ។

អ្នកទេសចរត្រូវបានអ្នកមុជទឹកអាជីពណែនាំពីរបៀបដើរនៅបាតសមុទ្រដើម្បីមានឱកាសទស្សនាហ្វូងត្រីស្អាតៗ ឬទស្សនាភាពស្រស់ត្រកាលនៃផ្កាថ្មដោយផ្ទាល់ភ្នែកផងដែរ៕

តាម petrotimes.vn

បកប្រែដោយ Duy Hoan