leftcenterrightdel
ភ្ញៀវទេសចរចូលចិត្ដជិះស៊ីក្លូ ឬ ដើរថ្មើរជើងជុំវិញទីក្រុងបុរាណ Hoi An (រូបថត៖​ vnexpress.net)

 

ទស្សវដ្ដី Travel + Leisure បានធ្វើការស្ទង់មតិប្រចាំឆ្នាំ គេបានជ្រើសទីក្រុងទេសចរណ៍ចំនួន១៥ ល្អបំផុតនៅលើពិភពលោកក្នុងឆ្នាំ ២០១៨ ។

អ្នកទេសចរបានជ្រើសជាទីក្រុងទេសចរណ៍ល្អបំផុតតាមរយៈទេសភាព វប្បធម៌ ម្ហូបអាហារ ភាពរាក់ទាក់ ហាងលក់ទំនិញ។ ហើយ​ទីក្រុងទាំងនេះ ដែលបានជ្រើសជាទីក្រុងទេសចរណ៍ល្អបំផុតដោយមានស្ថាបត្យកម្មប្លែកៗ ភោជនីយដ្ឋាន និងវប្បធម៌ដោយសម្បូរបែប។

ក្នុងឆ្នាំ២០១៨នេះ ទីក្រុង San Miguel de Allende នៃប្រទេសម៉ិចស៊ិក ត្រូវបានជាប់ចំណាត់ថ្នាក់ទី ១ ក្នុងចំណោមទីក្រុងទេសចរណ៍ទាំង១៥ ដែលល្អបំផុតនៅលើពិភពលោក។ ក្នុងនោះ ទីក្រុងបុរាណ Hoi An របស់ វៀតណាមបានជាប់លំដាប់ថ្នាក់ទី ៨៕

បកប្រែដោយ Pham Diep