leftcenterrightdel
ផ្សារណាត់ Bac Ha ជាផ្សារណាត់មួយក្នុងចំណោមផ្សារណាត់ទាំង ១០ ល្បីឈ្មោះនៅអាស៊ីអាគ្នេយ៍ ដែលជ្រើសតាំងដោយទស្សនាវដ្តីទេសចរណ៍ Serendib នៃប្រទេសស្រីលង្កា

 

ផ្សារណាត់នៅតាមតំបន់ព្រំដែនខេត្ដ Lao Cai មានលក្ខណៈពិសេសដាច់ដោយឡែកខុសគ្នាជាមួយបណ្ដាខេត្ដនៅភាគពាយ័ព្យដោយបានប្រជុំជារៀងរាល់ថ្ងៃក្នុងសប្ដាហ៍។ ផ្សារណាត់ Bac Ha ដែលមានចម្ងាយពីតំបន់ទេសចរណ៍ Sa Pa ប្រមាណជិត ១០០ គីឡូម៉ែត្រតាមទិសខាងកើត ដែលជាផ្សារណាត់ ១ ក្នុងចំណោមផ្សារណាត់ល្បីឈ្មោះទាំង ១០ នៅអាស៊ីអាគ្នេយ៍ ដែលជ្រើសរើសដោយទស្សនាវដ្តីទេសចរណ៍ Serendib នៃប្រទេសស្រីលង្កា។

leftcenterrightdel
ភ្ញៀវទេសចរបរទេសចូលចិត្ដទស្សនាផ្សារណាត់នៅតំបន់ភ្នំខេត្ដ Lao Cai

 

ផ្សារណាត់នៅតំបន់ភ្នំ Lao Cai ពោរពេញទៅដោយគ្រប់ពណ៌ចម្រុះគ្នាដោយសំលៀកបំពាក់សង្កឹមរបស់ស្ដ្រីជនជាតិភាគតិច។ មកទស្សនាផ្សារណាត់ Bac Ha ភ្ញៀវទេសចរក៏បានសាកល្បងម្ហូបប្រចាំតំបន់ដោយជនជាតិម៉ុងធ្វើពីសាច់សេះជាមួយឆាវគួយនឹងស្លឹកឈើព្រៃដែលនាំមករសជាតិចម្លែកមួយ។

 

leftcenterrightdel
ជួបជុំមិត្ដភក្ដិនៅផ្សារណាត់ Muong Hum

 

អ្វីដែលគួរឱ្យចាប់អារម្មណ៍បំផុតនោះគឺពេលមកទស្សនាផ្សារ Coc Ly ភ្ញៀវទេសចរនឹងមានឱកាសធ្វើដំណើរតាមទន្លេដើម្បីទស្សនាគយគន់ទេសភាពធម្មជាតិនៅទីនោះ។ មកកាន់ផ្សារណាត់នៅតំបន់ភ្នំខេត្ដ Lao Cai ភ្ញៀវទេសចរនៅមានឱកាសទិញទំនិញប្រចាំតំបន់ភាគពាយ័ព្យដូចជាទឹកឃ្មុំជាដើម ព្រមទាំងផ្សារណាត់នៅតំបន់ភ្នំខេត្ដ Lao Cai បាននិងកំពុងជាផលិតផលទេសចរដ៏ពិសេសដែលទាក់ទាញភ្ញៀវទេសចរជាតិនិងអន្ដរជាតិមកទស្សនាជាច្រើនកុះករ៕

បកប្រែដោយ Pham Diep