leftcenterrightdel
រូបថត៖ The Culture Trip

ប្រាសាទបន្ទាយស្រី៖ គឺជាប្រាង្គប្រាសាទមួយក្នុងចំណោមប្រាសាទជាច្រើននៅខេត្តសៀមរាប។  ប្រាសាទបន្ទាយស្រីមានឈ្មោះល្បី ព្រោះវាត្រូវ បានសាងសង់ឡើងពីថ្មផ្កាឈូកជាមួយនឹងក្បាច់ចម្លាក់យ៉ាងល្អិតឆ្មាររស់ រវើកជាងគេដែលបានទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិយ៉ាង ច្រើន កុះករ។

leftcenterrightdel
រូបថត៖ Kohkong-cambodia

សត្វព្រៃនៅខេត្ដកោះកុង៖ អង្គការ Wildlife Allience បានបង្កើតកន្លែងមួយនៅខេត្ដកោះកុងដើម្បីទទួលសត្វព្រៃដែលត្រូវគេជួញដូរខុសច្បាប់ ហើយសត្វព្រៃទាំងនេះបានគេចិញ្ចឹមមុនពេលដោះលែងឲ្យចូលទៅព្រៃវិញ។ ភ្ញៀវទេសចរអាចទៅទស្សនាសត្វព្រៃទាំងនេះបាន។

leftcenterrightdel
រូបថត៖ Cambotours.com

ភ្នំបូកគោ៖ មានចំងាយ ៤២ គីឡូម៉ែត្រពីក្រុងកំពត។ បូកគោជាកន្លែងសំរាប់សំរាកលំហែកាយចំពោះអ្នកចង់ដើរលេងកំសាន្ដក្នុងរយៈពេល ២ ថ្ងៃ។ ធាតុអាកាសនៅទីនោះមានភាពត្រជាក់បង្គួរ រុក្ខជាតិទាំងទ្បាយមានភាពរីកស្រស់គ្រប់ពេលវេលា គយគន់មានទេសភាពធម្មជាតិដ៏ល្អៗ។ ពីកំពូលភ្នំបូកគោ គេអាចមើលឃើញនូវទិដ្ឋទាពខ្លះៗនៃក្រុងកំពត ក្រុងកែប ក្រុងព្រះសីហនុ ព្រមទាំងផ្ទៃសមុទ្រពណ៌ខៀវស្រងាត់ធំល្ហល្ហេវជាប់ជើងមេឃ។

leftcenterrightdel
រូបថត៖​ Selleytravel

ទន្លេកំពត៖ លោកអ្នកអាចជ្រើសរើសកន្លែងមួយចំនួននៅតាមមាត់ទន្លេកំពតដើម្បីសម្រាកដូចជា Sabay, Beach Green House, Champa Lodge គឺជាផ្ទះសំណាក់ឲ្យគេជួល និងលក់ម្ហូបអាហារនិងគ្រឿងភេសជ្ជៈ។

leftcenterrightdel
រូបថត៖ Kohrongisland

កោះរកោះរ៉ុងសន្លឹម៖ ជាឋានសួគ៌ដ៏ស្ងប់ស្ងាត់មួយដែលមានទេសភាពស្រស់ស្អាត ជាមួយនឹងគ្រាប់ខ្សាច់ស  ហើយទឹកសមុទ្រខៀវថ្លាដូចទៅនឹងផ្ទៃមេឃមើលឆ្លុះដល់បាត។ កោះនេះក្លាយជាទីពេញនិយមសម្រាប់ភ្ញៀវជាតិនិងអន្ដរជាតិមកសម្រាកលម្ហែកាយនៅថ្ងៃចុងសប្ដាហ៍។

leftcenterrightdel
រូបថត៖ Flickr

គយគន់ទីក្រុងភ្នំពេញនាពេលយប់៖ នៅទីនេះភ្ញៀវទេសចរអាចទស្សនាគយគន់ទេសភាពទីក្រុងនាពេលយប់ដោយពន្លឺភ្លឹបភ្លេតៗដ៏ស្រស់ស្អាត

leftcenterrightdel
រូបថត៖ Twohungrypeople

ព្រះអាទិត្យអស្ដង្គតនៅទន្លេមេគ្គងខេត្ដក្រចេះ៖ ខេត្ដក្រចេះត្រូវបានគេវាយតំលៃថាជាកន្លែងមានព្រះអាទិត្យអស្ដង្គតស្អាតបំផុតនៅទឹកដីប្រាង្គប្រសាទដោយផ្ទៃមេឃពណ៌លឿង និងក្រហមលេចឡើងតាមទន្លេមេគង្គ។

leftcenterrightdel
រូបថត៖ WorldWildlifeFund

គយគន់សត្វផ្សោតនៅទន្លេមេគង្គ៖ នៅពេលអ្នកមកដល់ខេត្ដក្រចេះ អ្នកគួរតែទៅទស្សនាភូមិ Kampi ។ នៅទីនេះ ភ្ញៀវទេសចរអាចធ្វើដំណើរតាមទន្លេមេគង្គដើម្បីគយគន់សត្វផ្សោត Irrawady ដោយទូក។

leftcenterrightdel
រូបថត៖ Flickr

អតីតរាជធានីឧត្ដង្គ៖ នេះគឺជាកន្លែងបុរាណដែលគួរឲ្យមកទស្សនានៅពេលអ្នកមកដល់ប្រទេសកម្ពុជា។ ឧត្ដង្គមានចម្ងាយ ៤០ គីឡូម៉ែត្រពីទីក្រុងភ្នំពេញ ដែលជារាជធានីតាំងពីឆ្នាំ ១៦១៨ ដល់ឆ្នាំ ១៨៦៦។ ភ្ញៀវទេសចរអាចទៅទស្សនាប្រាសាទដែលមានអាយុកាលរាប់រយឆ្នាំនៅទីនេះ។

leftcenterrightdel
រូបថត៖ Historyhub

ប្រាសាទព្រះវិហារ៖ អ្នកនឹងមានអារម្មណ៍ស្ងប់ស្ងាត់នៅក្នុងបរិវេណភ្នំដងរែក។ ប្រាសាទនិងព្រះវិហារដ៏ពិសិដ្ឋមានទីតាំងស្ថិតនៅកំពូលភ្នំ មានស្ថាបត្យកម្មដ៏គួរអោយចាប់អារម្មណ៍ដែលកសាងតាំងពីសតវត្សទី 9 ដល់សតវត្សទី 12 ៕

បកប្រែដោយ Pham Diep