កោះរ៉ុង

leftcenterrightdel
 

 

កាលពីមុន កោះរ៉ុងមានតែបឹងហ្គាឡូពីរបីល្វែងប៉ុណ្ណោះ កោះនេះត្រូវបានចាត់ទុកថាជាកន្លែងដាច់ដោយឡែកពីទីប្រជុំជន ប៉ុន្តែក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ផ្ទះសំណាក់បានបង្កើតឡើងជាបន្តបន្ទាប់ ធ្វើឲ្យកន្លែងនេះក្លាយទៅជាទីកន្លែងទេសចរមួយ។ យោងតាមសារព័ត៌មាន CNN ថា ទោះជាកោះរ៉ុងមិនបានរីកចម្រើនយ៉ាងខ្លាំងក៏ដោយ ក៏កន្លែងនេះនៅតែជាកន្លែងមួយ"ត្រូវតែមកទស្សនា" នៅកម្ពុជាដែរ។

កោះសង្សា

leftcenterrightdel
 

 

នេះគឺជាកោះមួយរបស់ឯកជននៅសមុទ្រកោះរ៉ុង វានឹងនាំមកនូវអារម្មណ៍ពិសេសបំផុតសម្រាប់ភ្ញៀវទេសចរ។

កោះរ៉ុងសៅឡែម

leftcenterrightdel
 

 

ឆ្នេរ Saracen Bay  ជាឈូងសមុទ្រមួយមានរាងបេះដូងតូច ដែលមានទឹកពណ៌ខៀវខ្ចី និងឆ្នេរខ្សាច់សរស្គុះ   ហើយមានផ្ទះសំណាក់ជាច្រើន។ ផ្នែកម្ខាងទៀតនៃកោះនេះគឺឆ្នេរ Sunset  ជាកន្លែងដ៏ល្អសម្រាប់អ្នកទេសចរដែលចង់គយគន់មើលព្រះសុរិយាហៀបអស្តង្គតនោះ។

កោះតាង

leftcenterrightdel
 

 

កោះនេះមិនមានមនុស្សរស់នៅទេ ដូច្នេះបរិស្ថានសមុទ្រត្រូវបានថែរក្សាយ៉ាងល្អ ទឹកស្អាត ហើយវាជិតកោះព្រីនទៀត បានជាវាសមស្របសម្រាប់ការមុជទឹក។ កោះនេះមានកន្លែងមុជទឹកដ៏ល្បីល្បាញចំនួន៨កន្លែង ដោយមានផ្កាថ្មដ៏ស្រស់ត្រកាល និងសត្វសមុទ្រជាច្រើនដូចជាខ្យងហៀន ត្រីក្រពត ត្រីបបែលជាដើម។

កោះទទឹង

leftcenterrightdel
 

 

កោះនេះមិនមានមនុស្សនៅទេ ហើយក៏មិនមានអីុនធឺរណែតដែរ ប៉ុន្តែមានកន្លែងមួយសម្រាប់ស្នាក់នៅគឺ Nomad's Land ដោយមានផ្ទះឈើចំនួន៥ខ្នង ដែលដើរដោយថាមពលពន្លឺព្រះអាទិត្យ។ កោះទទឹងមានលក្ខណៈសមស្របជាមួយអ្នកទេសចរដែលចង់រស់នៅដាច់ពីគេឯង។

កោះថ្មី

leftcenterrightdel
 

 

ស្ថិតនៅក្នុងឧទ្យានជាតិរាម កោះថ្មីគឺជាកន្លែងរស់នៅរបស់សត្វស្វា សម្ពោច បង្គួយ និងបក្សាបក្សីជាង១០០ប្រភេទ។ នៅកោះនេះមានផ្ទះសំណាក់ធ្វើពីឈើចំនួន៧ខ្នង ដែលដើរដោយថាមពលពន្លឺព្រះអាទិត្យ។ អ្នកទេសចរមកកោះនេះអាចហែលទឹក ចែវទូក kayak  ដើរកាត់ព្រៃឈើ ស្វែងយល់អំពីបក្សាបក្សី និងគយគន់សត្វផ្សោតជាដើម។

កោះតាគៀវ

leftcenterrightdel
 

 

កោះតាគៀវគ្មានផ្ទះសំណាក់ច្រើនទេ ប៉ុន្តែសម្រស់ធម្មជាតិនៅកោះនេះគឺគ្មានកន្លែងណាអាចប្រៀបធៀបបានឡើយ។ ពេលថ្ងៃអ្នកអាចទៅហែលទឹក ដើរលេងក្នុងព្រៃ និងមុជទឹកជាដើម តែពេលយប់វិញ អ្នកអាចដេកនៅតាមខ្ទមឬអង្រឹងដើម្បីលំហែកាយ និងស្រូបខ្យល់សមុទ្រ។

តាម៖ vnexpress

បកប្រែដោយ Duy Hoan