leftcenterrightdel
ទិដ្ឋភាពនៃពិធីបើក“ឆ្នាំទេសចរណ៍ជាតិ ២០១៨ - Ha Long – Quang Ninh”

 

អញ្ជើញថ្លែងមតិនៅពិធីនេះ លោកស្រី Nguyen Thi Kim Ngan ប្រធានរដ្ឋសភាវៀតណាមបានសង្កត់ធ្ងន់ថា ការិយាល័យនយោបាយបានដាក់ចេញគោលដៅនោះគឺដល់ឆ្នាំ ២០២០ វិស័យទេសចរណ៍នឹងក្លាយទៅជាផ្នែកសេដ្ឋកិច្ចមុខព្រួញដែលបង្កើតកម្លាំងចលករសំរាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ហើយទទួលស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិពី១៧ដល់២០លាននាក់ ភ្ញៀវទេសចរជាតិប្រមាណ ៨២ លាននាក់ រួមវិភាគទាន១០%ទៅក្នុង GDP ជាតិ។ សំដៅអនុវត្តន៍គោលដៅខាងលើការរៀបចំឆ្នាំទេសចរណ៍ជាតិជាឱកាសសំខាន់ដើម្បីឧទ្ទេសនាមនិងផ្សព្វផ្សាយតំលៃវប្បធម៌រូបីនិងអរូបីក៏ដូចជាផលិតផលទេសចរណ៍ដ៏វិសេសវិសាលរបស់វៀតណាមផងដែរ។ “តាមរយៈព្រឹត្តិការណ៍នៃឆ្នាំទេសចរណ៍ជាតិ ២០១៨ យើងនឹងបន្តទទួលបានការបោះជំហានអភិវឌ្ឍន៍ដ៏សំខាន់ និងប្រកបដោយចីរភាពចំពោះវិស័យទេសចរណ៍។ ហើយជោគជ័យនៃទេសចរណ៍ Quang Ninh ក្នុងការទាក់ទាញវិនិយោគិនមកបណ្ដាក់ទុនចូលក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងសេវាកម្មទេសចរណ៍នោះ គឺបទពិសោធន៍ដ៏ថ្លៃថ្លាសំរាប់តំបន់ផ្សេងៗក្នុងទូទាំងប្រទេស”។

ឆ្នាំទេសចរណ៍ជាតិ ២០១៨ មានព្រឹត្តិការណ៍ចំនួន ១០០ ដែលបានរៀបចំឡើងក្នុងទូទាំងប្រទេស ក្នុងនោះខេត្ត Quang Ninh រៀបចំព្រឹត្តិការណ៍ចំនួន៥០៕

តាម៖​ vovworld.vn