leftcenterrightdel
ខ្ពង់រាបថ្ម Dong Van

ចាប់ផ្តើមនៃបទយកការជារូបភាពនេះ CNN បានចុះផ្សាយថា ដោយមានលក្ខណៈពិសេសនៃភូមិសាស្ត្រ និងមានឆ្នេរសមុទ្រវេងៗ វៀតណាមជាប្រទេសដែលមានទេសភាពធម្មជាតិស្អាតជាច្រើន។ រមនីយដ្ឋានទេសចរណ៍ទាំង៣០កន្លែងដែលចុះផ្សាយដោយ CNN មានលក្ខណៈពិសេសរៀងៗខ្លួន

ទីក្រុង Hue  ជារមនីយដ្ឋានទេសចរណ៍មួយគួរអោយចាប់អារម្មណ៍។ ទីក្រុង Hue ធ្លាប់ជាអតតីរាជវាំងកាលពីសម័យមហាក្សត្រ Nguyen។ ទីក្រុងនេះ ជាមជ្ឍមណ្ឌលវប្បធ៌មប្រវត្តិសាស្ត្ររបស់ប្រទេសវៀតណាមដោយមានអតីតរាជវាំង ប្រាសាទ វិមាន និងវត្តអារាមជាច្រើន។

leftcenterrightdel
ឈូងសមុទ្រ Ha Long

សួនឧឡានជាតិ Phong Nha Ke Bang ជាបេតិកភណ្ឌពិភពលោកត្រូវបានទទួលស្គាល់ដោយអង្គការ UNESCO។ នៅទីនេះមានល្អាងភ្នំជា៣០០កន្លែង ក្នុងនោះមានល្អាងភ្នំ Son Doong ជាល្អាងភ្នំធំជាងគេលើពិភពលោក។

អញ្ជើញទៅដល់ខេត្ត Ha Giang ដែលជាទីកន្លែងទេសចណ៍មួយដ៏ល្បីឈ្មោះដោយមានខ្ពង់រាបថ្ម Dong Van និង​សួន​ឧឡា​ន​ភូគព្គ​សាស្រ្ត​សកលលោកត្រូវបានទទួលស្គាល់ដោយអង្គការ UNESCO។

leftcenterrightdel
ផ្សារអណ្តែតទឹក

បើសិនជាទៅកាន់តំបន់ដីសណ្តរមេគង្គ អ្នកទេសចរគួរទៅទីក្រុង Can Tho ដោយសាវាជាទីក្រុងស្អាតបំផុតនៅតំបន់នេះ។ Can Tho មានទេសភាពស្រស់ត្រកាលជាច្រើន រូមនឹងព្រៃកោងកាង និងផ្សារអណ្តែតទឹក។

ក្រៅពីរមនីយដ្ឋានទេសចរណ៍ល្បីៗខាងលើនេះ មានរមនីយដ្ឋានទេសចរណ៍​មួយចំនួនទៀតក៏ល្បីឈ្មោះដែរដូចជា ទីក្រុងបុរាណ Hoi An, ទីក្រុង Sa Pa, កោះ Phu Quoc, ឈូងសមុទ្រ Ha Long, ទឹកធ្លាក់ Ban Gioc, ទីក្រុង Da Lat, ព្រៃជាតិ Cuc Phuong និងកន្ក្រកខ្សែកាបនៅទីក្រុង Nha Trang ជាដើម៕

បក​ប្រែ​ដោយ​ Thanh Cong