ក្រឡេកមើលពីលើចុះមក ជ្រលងផ្ការព្រូនបានគ្របដណ្តប់ដោយពណ៌សស្គុស។ នៅក្រោមដើមព្រូនក្មេងៗកំពុងលេងកំសាន្ត និងភ្ញៀវទេសចរកំពុងថតរូបទុកជាអនុស្សាវរីយហើយយុវវ័យជាច្រើននាក់បានជ្រើសរើសយកទីកន្លែងនេះដើម្បីថតរូបសម្រាប់អាពាហ៍​ពិពាហ៍ៗល។

ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ចំនួនអ្នកទេសចរទៅជ្រលង Na Ka បានកើនឡើងជាច្រើន។ ទោះបីជាវិស័យទេសចរណ៍នៅទីនេះមិនទាន់មានការអភិវឌ្ឍន៍ក៏ដោយ​ក៏​ប៉ុន្តែប្រជាជននៅទីនេះក៍ចេះបៀបធ្វើអាជីវកម្មបម្រើភ្ញៀវទេសចរដែរ គឺអោយភ្ញៀវជួលសម្លៀកបំពាក់ជនជាតិភាគតិច និងលក់កសិផលប្រ​ចំ​តំ​បន់​មួយចំនួនដូចជា តែ ទំពាំង សាច់ក្របីអាំង ក្នុងតម្លៃសមរម្យ។

leftcenterrightdel
ទេសភាពដ៍ស្រស់ស្អាតនៃជ្រលង Na Ka ធ្វើឱ្យភ្ញៀវទេសចរមានចំណាប់អារម្មណ៍ខ្លាំង

ចំពោះភ្ញៀវទេសចរជាច្រើន រាល់ពេលទៅកាន់ជ្រលង Na Ka ពួកគេត្រូវគិតគូរអោយបានហ្មត់ចត់ ពីព្រោះមិនមែនពេលណាមកទីនេះក៏អាចមើលផ្កាព្រូនបានដែរ ផ្កាព្រូនរីក​តែ​​​ក្នុងរយៈពេលពី២ដល់៣សប្ដាហ៍ប៉ុណ្ណោះ ពេលវេលាដើមឆ្នាំត្រូវបានចាត់ទុកថាជាពេលវេលាសមស្របបំផុត ដើម្បីមកគយគន់មើលផ្ករព្រូន។ បើទោះបីជាទើបបង្ហាញខ្លួននៅក្នុងផែនទីទេសចរណ៍ Moc Chau ក្តី ប៉ុន្តែជ្រលង Na Ka  បានក្លាយទៅជាទីកន្លែងទេសចរណ៍មួយដែលទាក់ទាញភ្ញៀវទេសចរជាច្រើនមកទស្សនា។

នារដូវផ្លៃព្រូនទុំ (នៅខែឧសភា) នៅជ្រលងដាំផ្លៃព្រូន Na Ka បានរៀចចំឡើងពិធីបុណ្យប្រមូលផល។ ពិធីបុណ្យនេះរួមមានសកម្មភាពគួរឱ្យចាប់អារម្មណ៍ជាច្រើនដូចជា ការប្រកួតបេះផ្លែ ការតាំងពិព័រណ៍ផ្លែព្រូន ការសម្តែងសិល្បៈ ការប្រកួតកីឡា ការលេងល្បែងប្រជាប្រិយ។ ពិធីបុណ្យទាំងនេះបានរួមចំណែកក្នុងការផ្សព្វផ្សាយផ្លែព្រូន និងកសិផលប្រចាំតំបន់មួយចំនួនទៀតរបស់ស្រុក Moc Chau។ មិនត្រឹមតែជាឱកាសចូលរួមកពិធីបុណ្យតែប៉ុណ្ណោះទេ ថែមទាំងក៍ជាឱកាសមួយសម្រាប់អ្នកទេសចរថតរូប និងហូបផ្លែព្រូនដែលឆ្ងាញ់នៅនឹងចំការតែម្តងទៀតផង៕

បកប្រែសដោយ Duy Hoan