សព្វថ្ងៃនេះ ភ្នំពេញជាទីក្រុងនៃការលូតលាស់សេដ្ឋកិច្ច និងសំណង់ទីក្រុង។ រលកនៃការអភិវឌ្ឍបានបង្កើតជាអគារខ្ពស់ៗ បូករួមទាំងមជ្ឈមណ្ឌលពាណិជ្ជកម្ម ៣០ ភោជនីយដ្ឋានដែលផ្ដល់ជូនការបម្រើម្ហូបឆ្ងាញ់ៗ និងសណ្ឋាគារដែលមានស្ទីលប្រណីតៗគ្រប់កម្រិត។ អ្វីដែលរួមចំណែកក្នុងការអភិវឌ្ឍនេះគឺការរីកចម្រើនខាងម្ហូបអាហារ និងទស្សនីយភាពពេលរាត្រីដែលអាចប្រកួតប្រជែងជាមួយទីក្រុងផ្សេងទៀតនៅក្នុងតំបន់។

leftcenterrightdel
 
leftcenterrightdel
ព្រះបរមរាជវាំងនៅតែជាបេះដូងនៃតំបន់ទេសចរណ៍នៅរាជធានីភ្នំពេញ (រូបថត៖saigontourist.net)

រាជធានីដ៏ស្រស់ស្អាតនេះក៏មានលក្ខណៈពិសេសនូវការទាក់ទាញបែបប្រវត្តិសាស្រ្ត និងវប្បធម៌ជាច្រើន ដើម្បីតំណាងអោយវប្បធម៌របស់ប្រទេសកម្ពុជាក្នុងស្រុក។ នៅទីនេះគេហដ្ឋានសល់ពីសម័យអាណានិគមចាស់ៗនៅស្ថិតស្ថិរជាមួយសោភ័ណភាពអាហារដ្ឋានថ្មីៗ វត្តអារាម និងទីផ្សារទាំងអស់នេះជាភស្ដុតាងនៃថាមពលដ៏ខ្លាំងក្លានៃផ្លូវ និងថ្នល់របស់ទីក្រុងភ្នំពេញ។

leftcenterrightdel
រាជធានីភ្នំពេញក្នុងពេលយប់ (រូបថត៖totada.vn)
leftcenterrightdel
វត្តភ្នំ (WatPhnom) ស្ថិតនៅមជ្ឈមណ្ឌលនៃរាជធានីភ្នំពេញដែលជាកន្លែងទេសចរដ៏ល្បីឈ្មោះសំរាប់ភ្ញៀវទេសចរ 
leftcenterrightdel
 
leftcenterrightdel
សារមន្ទីរជាតិកម្ពុជានៅរាជធានីភ្នំពេញ (រូបថត៖hotelcambodiana.com.kh)

 

leftcenterrightdel
ដើរទិញទំនិញនៅផ្សារថ្មី ដែលជាផ្សារពេញនិយមបំផុតនៅរាជធានីភ្នំពេញ (រូបថត៖totada.vn)

 

leftcenterrightdel
ភ្ញៀវទេសចរអាចដើរលេងដោយថ្មើជើង ឬ ទៅទស្សនាជំវិញទីក្រុងដោយជិះម៉ូតូកង់បី (Tuk-Tuk) ដែលពេញនិយមនៅរាជធានីភ្នំពេញក៏បានដែរ (រូបថត៖totada.vn)

 

leftcenterrightdel
របាំអប្សរា (រូបថត៖totada.vn)
leftcenterrightdel
វិថីព្រះសីសុវត្តិនៅជាប់មាត់ទន្លេ (រាជធានីភ្នំពេញ) ដែលជាផ្លូវមួយគួរឲ្យចាប់អារម្មណ៍ភ្ញៀវទេសចរបរទេសមកលេងកំសាន្ត (រូបថត៖totada.vn)

មាត់ទន្លេដ៏ល្បីល្បាញជាប្រជុំនៃហាងស្រាបារ (Wine Bar) តូចៗ និងភោជនីយដ្ឋានដ៏ពេញនិយម។ មានហាងដែលផ្ដល់ជូននូវផលិតផលធ្វើពីសូត្ររបស់កម្ពុជាដ៏ស្រស់ស្អាត និងមានដាក់តាំងវិចិត្រសាលនៅសងខាងផ្លូវផងដែរ។ បន្ថែមលើទស្សនីយភាពសិល្បៈដ៏វិចិត្រ និងការដើរកំសាន្ដពេលរាត្រី អ្នកនឹងយល់ថា ហេតុអ្វីភ្នំពេញក្លាយជាទីដ៏គួរអោយស្រលាញ់ និងជាទិសដៅធ្វើដំណើររបស់ភ្ញៀវទេសចរទាំងឡាយ៕

បកប្រែដោយ Thanh Cong