ក្នុងជំនួបនេះ ថ្នាក់ដឹកនាំខេត្ត Dien Bien បានផ្លាស់ប្តូរដោយផ្ទាល់ជាមួយសហគ្រាសនានា ដើម្បីបង្កើនកម្មវិធីចងសម្ព័ន្ធគ្នាក្នុងការទទួលភ្ញៀវទេសចរនៅរដ្ឋធានីហាណូយទៅទស្សនាទេសភាពនៅខេត្ត Dien Bien និងផ្ទុយទៅវិញ  ព្រមទាំងផ្សព្វផ្សាយសក្តានុភាព និងឧត្តមភាពលើវិស័យទេសចរណ៍របស់ ខេត្ត Dien Bien ។

leftcenterrightdel
ផ្សព្វផ្សាយពីទេសចរណ៍នៃខេត្ត Dien Bien (រូបថត៖dulichdienbien.vn)

កម្មវិធីផ្សព្វផ្សាយពីទេសចរណ៍នៃខេត្ត Dien Bien នៅរដ្ឋធានី ហាណូយបានប្រព្រឹត្តទៅចាប់ពី ថ្ងៃទី ១៩ ដល់ ថ្ងៃទី ២១ ខែមករា ជាមួយវប្បធម៌ដ៏ពិសេសនៃបណ្តាជនជាតិនានានៅខេត្ត Dien Bien រួមទាំងមានការសំដែងសិល្បៈ ការតាំងពិព័រណ៌ រូបថតដ៏ស្រស់ស្អាតនៃខេត្ត Dien Bien ផងដែរ។

បកប្រែដោយ Thanh Cong