leftcenterrightdel
 រូបថត៖ vnexpress.net


Sa Pa

នេះគឺពេវេលាល្អបំផុតដើម្បីអាចជួបប្រទះនឹងរូបភាពព្រិលធ្លាក់ដូចនៅប្រទេសលោកខាងលេចអញ្ចឹង ពីព្រោះថាកាលពីឆ្នាំ ២០១៥ និង ២០១៦ សុទ្ធតែមានព្រិលធ្លាក់នាខែមករាដែរ។

leftcenterrightdel
 រូបថត៖ vnexpress.net


Dien Bien

កោះផ្កាម៉ាក់ខៃ នៅបឹង Pa Khoang ស្រុក  Dien Bien ជាកន្លែងទាក់ទាញអារម្មណ៍បំផុតរបស់ខេត្តមួយនេះ។ នៅទីនេះបានដាំផ្កាសាគូរ៉ាជប៉ុនដ៏សម្បូរបែប ដែលរីកស្គុះស្គាយ បញ្ចេញសោភណភាពយ៉ាងស្រស់ស្អាត។ បុណ្យផ្កាសាគូរ៉ាបានប្រព្រឹត្តទៅនៅកោះនេះចាប់ពីថ្ងៃទី ៥ ដល់ ៧ មករាដោយមានសកម្មភាពវប្បធម៌ជាច្រើនដែរ។

leftcenterrightdel
 រូបថត៖ vnexpress.net


Moc Chau

ជាតំបន់ខ្ពង់រាបដ៏ល្បីឈ្មោះដោយមានផ្កាគ្រប់ប្រភេទដែលរីកតៗគ្នាពេញមួយឆ្នាំ។ ប៉ុន្តែផ្កាលេចធ្លោបំផុតក្នុងខែមករានោះគឺផ្កាស្ពៃស ផ្កានេះត្រូវបានដាំដើម្បីចម្រាញ់យកប្រេងផង និងក៏ដើម្បីទាក់ទាញអារម្មណ៍ភ្ញៀវទេសចរមកទស្សនាផងដែរ។

leftcenterrightdel
 រូបថត៖ vnexpress.net


Nghe An

បើធៀបនឹងរៀងរាល់ឆ្នាំមុនៗ ផ្កាឈូករត្ននៅស្រុក Nghia Dan ខេត្ត Nghe An ត្រូវបានដាំ និងរីកយឺតជាង។ ទីនេះជាវាលដាំផ្កាធំបំផុតនៅវៀតណាមដោយមានទំហំលើសពី ៦០ ហិកតា។

leftcenterrightdel
 រូបថត៖ vnexpress.net


Gia Lai

 ក្រៅពីរដូវផ្កាកាហ្វេ Tay Nguyen (តំបន់ខ្ពង់រាបភាគខាងត្បូងវៀតណាម) នោះ គឺរដូវកៅស៊ូជ្រុះស្លឹកក៏ត្រូវបានភ្ញៀវទេសចរចាប់អារម្មណ៍យ៉ាងខ្លាំងផងដែរ។ 

leftcenterrightdel
 រូបថត៖ vnexpress.net


Da Lat

ផ្ការអង្គារសីលគឺជាផ្កាស្អាតប្រចាំនានិទាឃរដូវនៅក្រុង Da Lat។ ផ្កានេះត្រូវបានដាំយ៉ាងច្រើននៅជំវិញបឹង Tuyen Lam និងតាមផ្លូវនានាដែរ។

leftcenterrightdel
 រូបថត៖ vnexpress.net


Sa Dec 

ដើម្បីទទួលអារម្មណ៍រនិទាឃរដូវជិតមកដល់នៅតំបន់ភាគខាងលិចប្រទេសនោះ គឺ Sa Dech ខេត្ត Dong Thap ជាគោលដៅមកដល់ដែលមិនអាចរំលងបានទេ ដោយសារនៅទីនេះមានភូមិដាំផ្កាដ៏ល្បីឈ្មោះគឺ Tan Quy Dong ។ ក្រៅពីការថតរូប ភ្ញៀវអាចនិយាយសំណេះសំណាលជាមួយប្រជាជនអំពីរបៀបទុកផ្កាឲ្យបានស្រស់ និងយូរ។

leftcenterrightdel
រូបថត៖ vnexpress.net


Phu Quoc

ប្រសិនបើមានចំណូលចិត្តចង់ទៅលំហែកាយនៅសមុទ្រនាដើមឆ្នាំនោះ Phu Quoc ដោយមានបណ្តាឆ្នេរសមុទ្រដ៏ស្អាត និងពោរពេញដោយពន្លឺថ្ងៃនោះនឹងជាជម្រើសដ៏សមស្របមួយ។ ភ្ញៀវអាចមកហែលទឹក មុជទឹកគយគន់ផ្កាថ្ម និងចូលរួម សកម្មភាពជាច្រើននៅតាមឆ្នេរសមុទ្រ៕

បកប្រែដោយ Minh Trung