នាថ្ងៃទី១ ខែមការ ឆ្នាំ២០១៨ នៅព្រលានយន្តហោះអន្តរជាតិ Tan Son Nhat (ទីក្រុងហូជីមិញ) មន្ទីរទេសចរណ៍ទីក្រុងហូជិមីញ សហការជាមួយសមាគមទេសចរណ៍ទីក្រុង បានប្រារព្ធពិធីស្វាគមន៍ក្រុមភ្ញៀវទេសចរមកពីប្រទេសបារាំងជាក្រុមភ្ញៀវទេសចរដំបូងបង្អស់ ដែលមកទស្សនាទីក្រុងហូជីមិញ នាដើមឆ្នាំ២០១៨។ ក្នុងឆ្នាំ២០១៨ ទីក្រុងហូជីមិញដាក់គោលដៅ គឺស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិចំនួន ៧.៥ លាននាក់ ភ្ញៀវទេសចរក្នុងស្រុកចំនួន ២៩ លាននាក់ និងនាំមកនូវប្រាក់ចំណូលសរុប ១៣៨ ពាន់លានដុង។

leftcenterrightdel
 ភ្ញៀវទេសចរជនជាតិបារាំងដំបូងបង្អស់ មកទស្សនានៅទីក្រុងហូជីមិញ ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល ២០១៨

នៅរដ្ឋធានីហាណូយ មន្ទីរទេសចរណ៍រដ្ឋធានី ហាណូយ បានអោយដឹងថា ក្នុងរយៈពេល ៣ ថ្ងៃដើមឆ្នាំថ្មី ២០១៨ ចំនួនភ្ញៀវទេសចរសរុបមកទស្សនានៅទីនេះ សម្រេចបាន ២២៨,០០០ នាក់ កើនឡើង ១១% បើប្រៀបទៅនឹងរយៈពេលដូចគ្នាពីឆ្នាំ២០១៧។ ក្នុងនោះភ្ញៀវទេសចរអន្តរជាតិសម្រេច ៦៨,៩០០នាក់ កើនឡើង ២៩% បើប្រៀបនឹងឆ្នាំ២០១៧ និងប្រាក់ចំណូលសរុបសម្រេចបាន ៧៥៥ពាន់លានដុង កើនឡើង ១៧% បើប្រៀបនឹង ឆ្នាំ២០១៧។

leftcenterrightdel
 ក្រុមភ្ញៀវទេសចរជនជាតិ អេស៉្បាញ មកទស្សនាទីក្រុង Hoi An ក្នុងងើម ឆ្នាំ២០១៨

នាថ្ងៃទី១ មករា នៅកំពង់ផែ Tien Sa មន្ទីរទេសចរណ៍ទីក្រុង Da Nang បានប្រារព្ធពិធីទទួលស្វាគមន៍នាវាទេសចរណ៍ដំបូងបង្អស់ដែលមកទស្សនាទីក្រុង Da Nang តាមផ្លូវសម្រុទ។ នាវាទេសចរណ៍មួយនេះមានឈ្មោះ MSC LIRICA ដឹកភ្ញៀវទេសចរចំនួន ១,៨០០ នាក់ដែលមកពីប្រទេសចិនក្នុងឱកាសបុណ្យអំណរឆ្នាំថ្មី ២០១៨។ នៅក្នុងពិធីមាននេះក៏មានការសំដែងសិល្បៈ និងរាំម៉ុងសាយ រួមទាំង ថ្នាក់ដឹកនាំមន្ទីរទេសចរណ៍ទីក្រុង ជូនផ្កា និងកាដូអនុស្សាវរីយ៍ ដល់ភ្ញៀវទេសចរទាំងនេះ។ សូមរំលឹកផងថា ក្នុងឆ្នាំ២០១៧ កន្លងទៅ ចំនួនភ្ញៀវទេសចរមកទស្សនានៅទីក្រុង Da Nang សម្រេចប្រមាណ ៦.៦ លាននាក់ កើនឡើង ១៩% បើប្រៀបនឹងឆ្នាំ២០១៦។ ប្រាក់ចំណូលសរុបពីវិស័យទេសចរណ៍ សម្រេចប្រមាណ ១៩,៤០៣ ពាន់លានដុង កើនឡើង ២០.៦% បើប្រៀបនឹង ឆ្នាំ២០១៦ សម្រេចបាន ១០៤.៩% នៃផែនការ ឆ្នាំ២០១៧។

បកប្រែដោយ Van Hoa