របាំនេះបានទាក់ចិត្ដភ្ញៀវទេសចយ៉ាងច្រើនកុះករនៅពេលមកទស្សនាកំសាន្ដនៅព្រះរាជាណាចក្រកម្ពុជា ហើយនិងបានសំដែងមុនពេលបើកកម្មវិធី ដើម្បីមានភាពទាក់ទាញ និងជាការស្វាគមន៍នៅពេលសំដែង គឺត្រូវមានភ្លេងអមជាមួយផងដែរទើបធ្វើឲ្យមានភាពរស់រវើក។ ដោយរាងកាយមានភាពល្វត់ល្វន់ យឺតៗ ចង្វាក់មួយៗ ថ្នមៗ ផ្សំ និងចង្កេះអមដោយគូទងបន្តិច ព្រមទាំងម្រាមដៃង ធ្វើឲ្យអ្នកទស្សនាមានការជក់ចិត្ត ដិតអារម្មណ៍ជាទីបំផុត ធ្វើឲពិភពលោកទទួលស្គាល់ខ្មែរកាន់តែច្បាស់ថែមមួយកម្រិតទៀត។

leftcenterrightdel

ជាមួយសម្លៀកបំពាក់ពណ៌ចែងចាំងដូចមាស និងពណ៌ស នៃក្រុមអ្នករបាំទាំងឡាយបត់បែនចលនាកដៃ និងម្រាមដៃ រួមទាំងប្រើជើងម្ខាងឈររេរាំពត់ពេនត្រាប់នូវក្បាច់រាំទាំងនោះយ៉ាងទន់ភ្លន់។ ចំពោះក្បាច់រាំក៏ត្រូវបានគេប្រើវាតាមក្បួនខ្នាតអត្ថន័យនៃស្លឹក ផ្កា និងផ្លែជាតង្វាយដល់ព្រះផងដែរ។

មុននេះ របាំអប្សរាមានតែសំដែងនៅពេលប្រារព្ធពិធីបុណ្យជាតិ បុណ្យសាសនាមហោស្រពសិល្បះធំៗ និងពិធីទទួលភ្ញៀវជាតិ និងអន្តរជាតិផ្សេងៗ។ លុះត្រាដល់ឆ្នាំ២០០០ ក្រោយពីវិស័យទេសចរណ៍កម្ពុជាមានការអភិវឌ្ឍន៍យ៉ាងខ្លាំង របាំអប្សរាត្រូវបានសំដែងយ៉ាងពេញនិយម។

leftcenterrightdel

របាំអប្សរា គឺជារបាំប្រពៃណីបុរាណរបស់ខ្មែរមានតាំងពីសម័យអង្គរមកម៉្លេះ ហើយរបាំនេះស្ទើរតែបាត់បង់ឈ្មោះនៅទសវត្សរ៍ឆ្នាំ១៩៧០ ក្រោមរបបសម័យខ្មែរក្រហម។ លុះក្រោយមករបាំនេះប្រែមុខមាត់ល្បីរបស់ខ្លួនឲ្យមានកេរ្តិ៍ឈ្មោះក្រអូបសាយត្រឡប់មកវិញបន្ទាប់ពីមានក្រុមអ្នកជំនាញផ្នែកសិល្បៈរបាំបានសិក្សាស្រាវជ្រាវឃើញពីប្រវត្តិនៃប្រភព និងអត្ថន័យរបស់វាឆ្លាក់នៅតាមជញ្ជាំងប្រាសាទអង្គរវត្តអាយុកាល ១ ពាន់ឆ្នាំ។ ដើម្បីរាំអប្សរា អ្នករាំត្រូវមានរូបរាងស្អាត មិនស្គមពេក និងមិនធាត់ពេក  និងត្រូវឧស្សាហាត់រាំក្នុងរយៈពេលវែង។

leftcenterrightdel

បច្ចុប្បន្ននេះ របាំអប្សរា ត្រូវបានទទួលស្គាល់ជាបេតិកភណ្ឌជាតិរបស់កម្ពុជា ភ្ញៀវទេសចរអាចមើលទស្សនារបាំនេះនៅគ្រប់ភោជនីយដ្ឋាន សណ្ឋាគារធំនៅកម្ពុជា។ តាមរយៈរបាំអប្សរានេះ ប្រជាពលរដ្ឋកម្ពុជាមានបង្ហាញឲ្យឃើញពីជីវភាពរស់នៅសុខសាន្ដ វិបុលភាព និងឆ្លុះបញ្ចាំងពីភាពស្រស់ស្អាតនៃធម្មជាតិរបស់ប្រទេសជាតិជាដើម៕

បកប្រែដោយ Pham Diep