leftcenterrightdel
លោកឯកអគ្គរដ្ឋទូត Anar Imanov និងលោក Tran Duc Quy កាត់ខ្សែបូសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការសាលាបឋមសិក្សា Phieng Sui (រូប​ថត៖nhandan.com.vn)

ថ្លែងនៅក្នុងឱកាសនេះ ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋអាហ្សែបែហ្សប្រចាំ​នៅប្រទេសវៀតណាមលោក Anar Imanov បានសង្កត់ធ្ងន់លើទំនាក់ទំនងជិតស្និទ្ធជាប្រពៃណីរវាងអាហ្សែបែហ្ស និងវៀតណាម។ លោកឲ្យដឹងថា សាលារៀនដែលសាងសង់ឡើងថ្មីនេះបានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់យ៉ាងខ្លាំងរបស់អាហ្សែបែហ្ស ចំពោះទំនាក់ទំនងជាមួយវៀតណាម។ លោកឯកអគ្គរដ្ឋទូតសង្ឃឹមថាទំនាក់ទំនងរវាងប្រទេសទាំងពីរត្រូវបានពង្រឹង និងពង្រីតថែមទៀត។

អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Ha Giang លោក Tran Duc Quy ជឿជាក់ថា ដោយមានសាលារៀនថ្មីមួយនេះ គ្រូ និងសិស្សនៃសាលាបឋមសិក្សា Phieng Sui អាចឆ្លៀតយកនូវផលប្រយោជន៍ពីសំភារៈសិក្សាទាំងនេះដើម្បីលើកកំពស់ការបង្រៀន និងការសិក្សាឲ្យបានល្អថែមទៀត ជាពិសេស កូនសិស្សនឹងមានឱកាសក្នុងការរៀនភាសាបរទេស និងអាចទទួលបានអាហារូបករណ៍ពីប្រទេសអាហ្សែបែហ្សផងដែរ៕

បកប្រែដោយ Duy Hoan