នេះគឺជាព្រឹត្តការណ៍លើកដំបូងរបស់កម្មវិធីក្នុងក្របខ័ណ្ឌនៃដំណាក់កាលគម្រោង “សាកលវិទ្យាល័យរុស្ស៊ី” ចំនួន ១០ ដែលបានប្រព្រឹត្តឡើងក្នុងរយៈពេលមួយសប្តាហ៍។

leftcenterrightdel
នាយិកាមជ្ឈមណ្ឌលវិទ្យាសាស្រ្ត និងវប្បធម៌រុស្ស៊ី N.Shafinskaya មានប្រសាសន៍ក្នុងសន្និសីទកាសែត

“សាកលវិទ្យាល័យរុស្ស៊ី” គឺជាគម្រោងអប់រំរបស់មជ្ឈមណ្ឌលវិទ្យាសាស្រ្ត និងវប្បធម៌រុស្ស៊ីនៅទីក្រុងហាណូយ ដែលបានអនុវត្តពីឆ្នាំ២០១៤ មកដោយមានជំនួយពីក្រសួងអប់រំ និងបណ្ដុះបណ្ដាលវៀតណាម។ ក្នុងរយៈពេល ៤ ឆ្នាំកន្លងមក គម្រោងបានឧទ្ទេសនាម និងផ្សព្វផ្សាយប្រកបដោយប្រសិទ្ធភាពនូវអប់រំរុស្ស៊ីនៅវៀតណាម។ សកម្មភាពនេះសំដៅជួយយុវជនវៀតណាមដែលទទួលអាហារូបករណ៍នៃរដ្ឋាភិបាលរុស្ស៊ីយល់ដឹងថែមទៀតអំពីអប់រំរុស្ស៊ី៕

បកប្រែដោយ Thuy Anh