មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍វិស័យអប់រំបច្ចេកវិទ្យាខ្ពស់ទីក្រុងហូជីមិញ ដោយមានទុនវិនិយោគសរុបចំនួន ២,៩០ ពាន់លាន វៀតណាមដុង គ្រោងនឹងបញ្ចប់នៅឆ្នាំ២០២០។ គម្រោងនេះត្រូវបានសាងសង់លើផ្ទៃដីជាង ៨,៩៨៥ ម៉ែត្រការ៉េ រួមមានបន្ទប់ស្រាវជ្រាវ និងបន្ទប់ពិសោជន៍ដ៏ទំនើបជាច្រើន។ លោក Le Hoai Quoc ប្រធានគណៈកម្មការគ្រប់គ្រងតំបន់បច្ចេកវិទ្យាខ្ពស់ទីក្រុងហូជីមិញ បានឲ្យដឹងថា "នៅពេលបញ្ចប់ មជ្ឈមណ្ឌលនេះនឹងមានកន្លែងសិក្សា ស្រាវជា្រវ និងធ្វើការតាមស្តង់ដារ។ ជាពិសេសវានឹងបង្កលក្ខណៈដ៏ល្អបំផុតសម្រាប់ការអនុវត្តវិទ្យាសាស្រ្ត-បច្ចេកទេស និងបច្ចេកវិទ្យាខ្ពស់ ហើយជួយលើកកំពស់ការបង្រៀន និងការសិក្សារៀនសូត្រប្រកបដោយប្រសិទ្ធភាព"។

leftcenterrightdel
លោក Le Hoai Quoc (ខាងស្តាំ) ប្រធានគណៈកម្មការគ្រប់គ្រងតំបន់បច្ចេកវិទ្យាខ្ពស់ទីក្រុងហូជីមិញផ្តល់អាជ្ញាប័ណ្ណជូនតំ​ណាង​នៃ​សាកលវិទ្យាល័យបើកទូលាយទីក្រុង​ហូជីមិញ (រូប​ថត៖ nld.com.vn)

នេះមិនត្រឹមតែជាកន្លែងដែលអនុវត្តបច្ចេកវិទ្យាខ្ពស់ក្នុងការអប់រំ បណ្ដុះបណ្ដាលប៉ុណ្ណោះទេ ថែមទាំងវាក៏ជាកន្លែងសម្រាប់ជួបជុំ រវាងបណ្តាសហគ្រាស និងចុះហត្ថលេខាលើឯកសារស្តីពីកិច្ចសហប្រតិបត្តិការវាងបណ្តាអង្គភាពបណ្តុះបណ្តាលនៅក្នុង និងក្រៅប្រទេសផងដែរ។ លោក Vu Huu Duc សាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យបើកទូលាយទីក្រុងហូជីមិញ បានឲ្យដឹងថា “ការកសាងមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍វិស័យអប់រំបច្ចេកវិទ្យាខ្ពស់ គឺជាការបង្កលក្ខណៈងាយស្រួលសម្រាប់លើកកំពស់គុណភាពនៃការអប់រំ បណ្តុះបណ្តាល និងពង្រីកកិច្ចសហប្រតិបត្តិការនៅក្នុង និងក្រៅប្រទេស”។

ដោយមានបទពិសោធន៍ក្នុងការបណ្តុះបណ្តាលមុខវិជ្ជាជាច្រើនដូចជា ភាសាបរទេស ធុរកិច្ច ធនាគារ-ហិរញ្ញវត្ថុ គណនេយ្យ-សវនកម្ម ច្បាប់ និងបច្ចេកវិទ្យាសំណង់ជាដើម ការសាងសង់មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍វិស័យអប់រំបច្ចេកវិទ្យាខ្ពស់ នឹងជួយដល់សាកលវិទ្យាល័យបើកទូលាយទីក្រុងហូជីមិញមានលក្ខណៈងាយស្រួលសម្រាប់បណ្តុះបណ្តាលធនធានមនុស្សដែលមានគុណភាពខ្ពស់។

បកប្រែដោយ Thanh Cong