យើងខ្ញុំទៅដល់សាលាបឋមសិក្សានិងអនុវិទ្យាល័យ Suoi Quyen ស្រុក Van Chan។ មិនយូរប៉ុន្មានទេ ទីកន្លែងនេះ ជាកន្លែងដែលរងការខូចខាតយ៉ាងធ្ងន់ធ្ងរដោយគ្រោះទឹកជំនន់ តែឥឡូវនេះ ហេដ្ឋារចនាសម្ព័ន្ធរបស់សាលាត្រូវបានជុសជួលល្អឡើងវិញហើយ ទាំងកន្លែងបរិភោគអាហារ ទាំងកន្លែងស្នាក់នៅសម្រាប់សិស្សក៏ត្រូវបានគ្រូបង្រៀនរៀបចំយ៉ាងហ្មត់ចត់ហើយដែរ។ លោក Nguyen Xuan Huong នាយកសាលាបានចែករំលែកថា សាលាមានសាខាចំនួន៤ តែដោយរងគ្រោះពីទឹកជំនន់នាពេលថ្មីៗនេះ បន្ទប់រៀនមួយចំនួននៅសាខាទាំងនេះត្រូវរងការខូចខាតយ៉ាងធ្ងន់ធ្ងរ។ ហេតុនេះហើយ ត្រូវបញ្ចូនសិស្សចំនួន៣២នាក់ឲ្យទៅរៀននៅសាលាវិញ ដើម្បីធានាការសិក្សា។

leftcenterrightdel
ថ្នាក់ដឹកនាំនៃការិយាល័យអប់រំស្រុក Van Chau ចុះត្រួតពិនិត្យការងារត្រៀមរៀបចំសម្រាប់ឆ្នាំសិក្សាថ្មី ឆ្នាំ២០១៨-២០១៩ នៅសាលាបឋមសិក្សា Son Luong

រួមដំណើរជាមួយលោក Le Quang Minh ប្រធានការិយាល័យអប់រំ និងបណ្តុះបណ្តាលស្រុក Van Chan ដែលមកសួរសុខទុក្ខនៅសាលាដែលរងគ្រោះដោយទឹកជំនន់ នៅសាលាណាក៏ដោយ យើងខ្ញុំក៏ឃើញលោកគ្រូ អ្នកគ្រូខិត្តខំធ្វើការ។ ជិតមួយខែហើយ លោកគ្រូ អ្នកគ្រូមិនបានឈប់សម្រាកទេ ដោយត្រូវរួមជាមួយកងកម្លាំងដ៏ទៃទៀតជួយប្រជាជនដោះស្រាយផលវិបាកដោយទឹកជំនន់ផង និងជួសជុលហេដ្ឋារចនាសម្ព័ន្ធនិងសំភារៈសិក្សាផង។ អ្នកគ្រូ Nguyen Bich Huong នាយិកាសាលាមត្តេយ្យសិក្សាឃុំ Son Luong បានឲ្យដឹងថា “មានកូនសិស្សចំនួន៤៨នាក់ត្រូវរងផលប៉ះពាល់ដោយទឹកជំនន់ ក្នុងនោះមានកូនសិស្ស៣នាក់ដែលផ្ទះដួលរលំទាំងស្រុង។ យើងខ្ញុំបានចុះទៅសួរសុខទុក្ខ ចែកអំណោយ ព្រមទាំងលើកទឹកចិត្តដល់ឪពុកម្តាយឲ្យយកកូនទៅរៀនទាន់តាមកាលកំណត់។ ក្រៅពីនោះ មានសាលាខ្លះរងការខូចខាតយ៉ាងធ្ងន់មិនអាចប្រើប្រាស់ឡើងវិញបាន យើងខ្ញុំត្រូវខ្ចីសាលប្រជុំឃុំ ដើម្បីធ្វើជាបន្ទប់រៀនឲ្យកូនសិស្សជាង៧០នាក់”។

តាមការស្វែងយល់បន្ថែម យើងខ្ញុំបានដឹងថា មានសាសាចំនួន៥ទៀត នៅស្រុក Van Chau ត្រូវរងការខូចខាតយ៉ាងធ្ងន់ធ្ងរដោយគ្រោះមហន្តរាយធម្មជាតិ។ ដោយមានការជួយឧបត្ថម្ភពីថ្នាក់ដឹកនាំ ស្ថាប័ន សហគ្រាស និងសប្បុរសជនផ្នែកអប់រំស្រុក Van Chan បានអំពាវនាវឲ្យកម្មាភិបាល គ្រូបង្រៀន ជួយឧបត្ថម្ភថវិកាចំនួន១ពាន់លានដុង ដើម្បីជួយប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ព្រមទាំងជួយឧបត្ថម្ភសម្រាប់ការជួលជុល និងទិញសម្ភារៈសិក្សាផងដែរ។ តាមលោក Le Quang Minh មានគ្រួសារសិស្សចំនួន៤០០គ្រួសារដែលរងគ្រោះដោយទឹកជំនន់។ ក្នុងនោះមានគ្រួសារសិស្សចំនួន៧០ ដែលផ្ទះដួលរលំទាំងស្រុង ២៩៩ ខ្នង រងការខូចខាត ៣៤ គ្រួសារត្រូវផ្លាស់ទីលំនៅជាបន្ទាន់។ ដើម្បីជួយឲ្យកូនសិស្សទៅរៀនឲ្យទាន់បវេសនកាល ផ្នែកអប់រំបានបញ្ជាឲ្យសាលារៀនទាំងឡាយ ចុះទៅសួរសុខទុក្ខគ្រួសារសិស្សដែលរងការខូចខាត និងលើកទឹកចិត្តដល់ឪពុកម្តាយសិស្សឲ្យយកកូនទៅរៀន ព្រមទាំងលើកទឹកចិត្តដល់គ្រូបង្រៀន និងកូនសិស្សឲ្យបានស្ងប់ចិត្តស្រួលបួលដើម្បីឈានចូលឆ្នាំសិក្សាថ្មី៕

បកប្រែដោយ Duy Hoan