leftcenterrightdel
 លោកឧត្តមសេនីយ៍ត្រី Le Duc Manh​​ ថ្លែងនៅក្នុងសិក្ខាសាលា

ថ្លែងនៅក្នុងសិក្ខាសាលា លោកឧត្តមសេនីយ៍ត្រី Le Duc Manh បានបញ្ជាក់ថា RELS គឺជាវេទិកាសំខាន់មួយដើម្បីផ្លាស់ប្តូរចំណេះដឹង និងបទពិសោធន៍នៅក្នុងការបង្រៀន និងអនុវត្តជាភាសាអង់គ្លេស ដែលស្របនឹងលក្ខណៈរបស់កងទ័ពនៃប្រទេសនីមួយៗ។ ព្រមទាំងនេះជាឱកាសល្អមួយសម្រាប់នាយទាហានវៀតណាម និងនាយទាហានទាំងឡាយមកពី អូស្រ្តាលី ឡាវ កម្ពុជា, ឥណ្ឌូនេស៊ី, ម៉ាឡេស៊ី, ថៃ, ទីម័រខាងកើត និង តុងហ្គា ជួបជុំគ្នា ផ្លាស់ប្តូរបទពិសោធន៍ រួមចំណែកដល់ការកសាងចំណងមិត្តភាព ការជឿទុកចិត្ត និងការយល់ដឹងគ្នាទៅវិញទៅមក រវាងកងទ័ព និងប្រជាជននៃបណ្តាប្រទេស។

leftcenterrightdel
អ្នកតំ​ណាង​បរទេស​ចូល​រួម​ក្នុង​សិក្ខាសាលា​

RELS ត្រូវបានរៀបចំឡើងរៀងរាល់ពីរឆ្នាំម្តង។ ហើយនេះគឺជាលើកទី៣ហើយដែលប្រទេសវៀតណាមបានធ្វើជាប្រទេសម្ចាស់។ សិក្ខាសាលានេះនឹងប្រព្រឹត្តទៅរហូតដល់ថ្ងៃទី១៧ ខែសីហា៕

បកប្រែដោយ Duy Hoan