leftcenterrightdel
ក្រុមវៀតណាមចូលរួមការប្រឡងអូឡាំពិករូបវិទ្យាអន្តរជាតិ

 

ការប្រឡងឆ្នាំនេះមានការចូលរួមរបស់ប្រទេសនិងតំបន់ដែនដីចំនួន៨៦។ បេក្ខសិស្សវៀតណាមទាំង ៥ នាក់ដែលចូលរួមការប្រឡង សុទ្ធតែទទួលបានមេដាយ ក្នុងនោះមានមេដាយមាស២ គ្រឿង មេដាប្រាក់ ២ គ្រឿង និងមេដាយសំរិទ្ធ ១ គ្រឿង។ វៀតណាមជាប្រទេសមួយក្នុងចំណោមប្រទេសចំនួន ១០ ដែលទទួលបានលទ្ធផលខ្ពស់។

នាថ្ងៃដដែល យោងតាមព័ត៌មានពីក្រសួងអប់រំនិងបណ្ដុះបណ្ដាលវៀតណាម សិស្សវៀតណាមទាំង ៤ នាក់ដែលចូលរួមការប្រឡងអូឡាំពិកគីមីវិទ្យាអន្តរជាតិលើកទី៥០ ឆ្នាំ២០១៨ នៅសាធារណរដ្ឋឆែកនិងសាធារណរដ្ឋស្លូវ៉ាគី បានទទួលមេដាយទាំង ៤ គ្រឿង ក្នុងនោះមានមេដាយមាស ១ គ្រឿង មេដាយប្រាក់ ២ គ្រឿង និងមេដាយសំរិទ្ធ ១ គ្រឿង៕

បកប្រែដោយ Thuy Anh