leftcenterrightdel
បេក្ខសិស្សវៀតណាមចំនួន៤ នាក់បានដណ្ដើមមេដាយ

បេក្ខសិស្សវៀតណាមចំនួន៤ នាក់បានដណ្ដើមមេដាយរួមមានមេដាយមាស ៣ គ្រឿង និងមេដាយប្រាក់មួយគ្រឿង។ ការប្រឡងអូឡាំពិកជីវវិទ្យាអន្តរជាតិលើកទី២៩ ឆ្នាំ២០១៨ បានរៀបចំនៅប្រទេសអីុរ៉ង់ និងមានការចូលរួមរបស់ប្រទេស និងតំបន់ដែនដីចំនួន៧១ ដោយមានបេក្ខសិស្សចំនួន ២៦១ នាក់។

ពិន្ទុប្រឡងរបស់បេក្ខសិស្សវៀតណាមបានទទួលចំណាត់ថ្នាក់ខ្ពស់ក្នុងការប្រឡង។ ជាពិសេស បេក្ខសិស្ស Nguyen Phuong Thao បានទទួលពិន្ទុខ្ពស់បំផុតក្នុងការប្រឡង និងបានលើកសរសើរជាអ្នកឈ្នះការប្រឡង (the first winner)។ នេះគឺជាលើកដំបូងដែលក្រុមជម្រើសវៀតណាមបានទទួលពិន្ទុខ្ពស់បំផុតក្នុងការប្រឡងអូឡាំពិកជីវវិទ្យាអន្តរជាតិ៕

បកប្រែដោយ Thuy Anh