leftcenterrightdel
សិស្សឆ្នើមទទួលប័ណ្ណសរសើរពីគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ (រូបថត៖ vnanet.vn)

នៅឆ្នាំសិក្សា ២០១៧-២០១៨ ទីក្រុងហូជីមិញមានសិស្សចំនូន ៥,៦១២ នាក់ ទទួលបានរង្វាន់នៃការប្រឡងទាំងថ្នាក់អន្តរជាតិ ថ្នាក់ជាតិ និងថ្នាក់ទីក្រុង។ នៅការប្រឡងថ្នាក់អន្តរជាតិមានសិស្សមួយនាក់ទទួលបានមេដាយប្រាក់ក្នុងការប្រឡងអូឡាំពិកព័ត៌មានវិទ្យាអាស៊ី និងសិស្សចំនួន៧នាក់ទទួលបានមេដាយមាស និងមេដាយប្រាក់នៃការប្រឡង Robotacon International។ ទន្ទឹមនឹងនោះ មានសិស្សជាច្រើននាក់ទៀតក៏ទទួលបានរង្វាន់ក្នុងការប្រឡងថ្នាក់ជាតិផងដែរ៕

បកប្រែដោយ Duy Hoan