leftcenterrightdel
លោកវរសេនីយ៍ឯក Pham Duc Tu អនុប្រធាននាយកដ្ឋានសាលាថ្លែងក្នុងកិច្ចប្រជុំ
leftcenterrightdel
តំណាងទាំងឡាយចូលរួមកិច្ចប្រជុំ

ថ្លែងមតិក្នុងកិច្ចប្រជុំ លោកវរសេនីយ៍ឯក Pham Duc Tu អនុប្រធាននាយកដ្ឋានសាលាបានសង្កត់ធ្ងន់ថា ការបណ្តុះបណ្តាលសិក្ខាកាមយោធាបរទេសនៅវៀតណាម ជាពិសេសសិក្ខាកាមយោធាឡាវ និងកម្ពុជា ជាផ្នែកមួយដ៏សំខាន់នៃទំនាក់ទំនងការបរទេសលើវិស័យការពារជាតិ របស់បក្ស រដ្ឋ និងកងទ័ព។ អង្គប្រជុំបានវាយតម្លៃថា ការបណ្តុះបណ្តាលសិក្ខាកាមយោធាឡាវ និងកម្ពុជាត្រូវបានយកចិត្តទុកដាក់យ៉ាង​ខ្លាំងពីបណ្តា​សាលាយោធា។ សិក្ខាកាម​ដែលបញ្ចប់ការសិក្សាទទួលបាន​លទ្ធផលល្អគ្រាន់បើ។ នៅពេលត្រលប់ទៅប្រទេសខ្លួនវិញ សិក្ខាកាមទាំងអស់អាចបំពេញភារកិច្ចតាមគោលបំណងនៃការបណ្ដុះបណ្ដាល ហើយបានរួមចំណែកក្នុងការបង្កើនបន្ថែមទៀតនូវទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំង​បី​វៀត​ណាម ឡាវ និងកម្ពុជា៕

បកប្រែដោយ Thanh Cong