leftcenterrightdel
ទិដ្ឋភាព Siphandone

ការដែលជាប្រទេសគ្មានសមុទ្រដូចឡាវទេ ប៉ុន្តែមានកោះរហូតដល់ ៤,០០០ ដោយស្ថិតនៅតំបន់ឆ្ងាយដាច់ស្រយាលនោះ បានទាក់ទាញចំណាប់អារម្មណ៍ភ្ញៀវទេសចរជាច្រើនយ៉ាងកុះករមកលេងកំសាន្ត និងស្វែងយល់នៅទីនេះ។

leftcenterrightdel
ទិដ្ឋភាព Siphandone

 

តំបន់ប្រជុំកោះជារមណីយដ្ឋានទេសចរណ៍ដ៏ល្បីនេះ ត្រូវបានកកើតឡើងដោយធម្មជាតិ ដោយសារតែទន្លេមេគង្គនោះត្រូវបិទបាំងដោយល្បាក់ទឹកយក្ស២ ដែលមានបណ្តោយរាប់សិបគីឡូម៉ែត្រគឺ Phapheng និង Somphamit បានបង្កើតឡើងតំបន់លិចទឹកមួយដ៏ធំល្វឹងល្វើយដ៏ស្រស់ស្អាតដោយមានទាំងកោះធំ តូចរាប់ពាន់ផង។ នៅទីនេះក៏មានជ្រោយដីខ្សាច់រាប់រយសែនស្អាត ដែលតិចឃើញ តិចបាត់ក្នុងចរន្តទឹកនៃទន្លេមេគង្គ។ ដោយសាររមណីយដ្ឋាននេះស្ថិតក្នុងតំបន់ឆ្ងាយដាច់ស្រយាល ហេតុដូច្នេះផ្លូវគមនាគមន៍សម្រាប់ធ្វើដំណើរនៅជួបការលំបាក នាំមកឲ្យតំបន់នេះនៅរក្សបានភាពបុរាណដ៏ទាក់ទាញអារម្មណ៍ ហើយបានក្លាយទៅជាគោលដៅមួយក្នុងចំណោមរមណីយដ្ឋានដែលមិនអាចរំលងបានក្នុងដំណើរដើរលេងកំសាន្តនៅប្រទេសសម្បូរទៅដោយដំរីរាប់ពាន់ក្បាលសម្រាប់ភ្ញៀវទេសចរដែលមានចំណូលចិត្តចង់ស្វែងយល់ពីធម្មជាតិផងដែរ។

leftcenterrightdel
ទិដ្ឋភាព Siphandone

ទោះបីមានកោះរហូតដល់ ៤,០០០ ក្តី ក៏ប៉ុន្តែមកទល់បច្ចុប្បន្ននេះមានត្រឹមតែកោះបីគឺ៖ Don Khong, Don Khon និង Don Det ដែលមានគ្រប់លក្ខណៈសម្បត្តិដើម្បីភ្ញៀវអាចស្នាក់នៅបាន។ ភ្ញៀវទេសចរដែលមកលេងកំសាន្តនៅទីនេះស្ទើរតែទាំងអស់មានចំណាប់អារម្មណ៍ថា Siphandone ជារមណីយដ្ឋានស្អាតបំផុត ប្រជាជននៅទីនេះរាក់ទាក់រួសរាយណាស់។ មកទីនេះភ្ញៀវទេសចរអាច ចូលក្នុងសកម្មភាពលេងកំសាន្តជាច្រើនដូចជា ជិះទូក ស្វែងយល់ ជួលពោងដើម្បីបណ្តែតតាមទន្លេមេគង្គ ហើយពិសេសបរិយាកាសដ៏ស្ងប់ស្ងាត់នៅទីនេះសមនឹងជាកន្លែងសម្រាប់ភ្ញៀវអាចលំហែកាយយ៉ាងស្រួល។ ចំពោះភ្ញៀវដែលចូលចិត្តស្វែងយល់ ពួកគេអាចជួលម៉ូតូ កង់ ហើយជិះចូលបណ្តាភូមិ និងទស្សនាល្បាក់ទឹក Somphamit ដ៏មហិមា មកទស្សនាក្បាលម៉ាស៊ីនភ្លើង ស្ពានកំពង់ផែដែលពីមុនពួកអាណានិគមនិយមបារាំងបានប្រើប្រាស់ដើម្បីដឹកជញ្ជូនទំនិញឆ្លងកាត់ល្បាក់ Khon Phapheng នេះ (ដោយសារតែល្បាក់ទឹកនេះធំសម្បើមណាស់ កប៉ាលដឹកទំនិញឆ្លងមិនរួចឡើយ)។

ទន្ទឹមនឹងនោះ សកម្មភាពមួយដែលភ្ញៀវមិនអាចរំលងបានគ្រាមកកាន់ Siphandone នោះគឺទៅទស្សនាសត្វផ្សោតទឹកសាប Irrawaddy។ ប៉ុន្តែមិនមែនពេលណាក៏ជួបសំណាងបានឃើញផ្សោតនោះទេដោយសារផ្សោតនេះស្ថិតក្នុងបញ្ជីសៀវភៅក្រហមដែលរងគ្រោះផុតពូជ។ ដោយមានកោះ ៤,០០០ និងល្បាក់ទឹក២ដ៏មហិមា ពោលគឺធំបំផុតនៅអាស៊ីអាគ្នេយ៍នោះបានគួបផ្សំនឹងការដែរប្រជាជននៅទីនេះរួសរាយរាក់ទាក់ ហេតុដូច្នេះក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ Siphandone បានក្លាយទៅជាគោលដៅមកដល់គួរឲ្យទាក់ទាញអារម្មណ៍របស់ភ្ញៀវ ទេសចរលោកខាងលិចហើយជាពិសេសសម្រាប់អ្នកមានចំណូលចិត្តស្វែងយល់ពីវប្បធម៌នៅតំបន់នេះ៕

បកប្រែដោយ Minh Trung