leftcenterrightdel
សិស្សមកចូលរួមការប្រឡង(រូបថត៖ giaoduc.edu.vn)

ចូលរួមក្នុងការប្រឡងនេះមានសិស្សចំនួន ២,៤០០ នាក់។ បេក្ខជន ប្រឡងនៅក្នុងវិញ្ញាសារចំនូន១០មានជាអាទិ៍ គណិតវិទ្យា រូបវិទ្យា គីមីវិទ្យា ជីវវិទ្យា អក្សរសាស្ត្រ ប្រវត្តិសាស្រ្ត ភូមិសាស្ត្រ ភាសាអង់គ្លេស កុំព្យូទ័រ និងភាសាបារាំង។ ការប្រឡងអូឡាំពិកអបអរសាទរទិវា៣០ មេសា ដែលបង្កើតឡើងដើម្បីរកឃើញនិងបំប៉នសិស្សពូកែអោយចូលរួមក្នុងការប្រឡងសិស្សពូកែថ្នាក់ជាតិ។ នេះក៏ជា ឱកាសដើម្បីគ្រូបង្រៀនអាចផ្លាស់ប្តូរបទពិសោធន៏ក្នុងការបំប៉នសិស្សពូកែផងដែរ៕

បកប្រែដោយ Duy Hoan