leftcenterrightdel
កម្មវិធីសម្តែងសិល្បៈ “ក្តីស្រឡាញ់ និងក្តីជឿទុកចិត្តចំពោះបក្សដូចដើមដោយមិនងាករេ” លើកទី ៣

សកម្មភាពមួយក្នុងចំណោមសកម្មភាពសិល្បៈដែលទាក់ទាញចំណាប់អារម្មណ៍របស់សាធារណជនគឺកម្មវិធីសិល្បៈ “ក្តីស្រឡាញ់ និង​ក្តីជឿទុកចិត្តចំពោះបក្សដូចដើមដោយមិនងាករេ” នាឆ្នាំ២០១៨ ដែលត្រូវបានប្រារព្ធឡើងកាលពីរាត្រីថ្ងៃទី ០១ កុម្ភៈ នៅរដ្ឋធានីហាណូយ ក្នុងឱកាសរំលឹកខួបលើកទី ៨៨ ទិវាកំណើតបក្សកុម្មុយនិស្តវៀតណាម (៣-២-១៩៣០/៣-២-២០១៨)។ កម្មវិធីនេះត្រូវបានរៀបចំឡើងដោយកាសែតកងទ័ពប្រជាជនវៀតណាម សហការជាមួយនឹងស្ថានីយ៍ទូរទស្សន៍ជាតិវៀតណាម និងស្ថាប័ន អង្គភាពមួយចំនួនទៀត។

leftcenterrightdel
កម្មវិធីសម្តែងសិល្បៈ “ក្តីស្រឡាញ់ និងក្តីជឿទុកចិត្តចំពោះបក្សដូចដើមដោយមិនងាករេ” លើកទី ៣

បក្សកុម្មុយនិស្តដ៏រុងរឿងរបស់វៀតណាម!

អបអរសាទរបក្ស អបអរសាទរនិទាឃរដូវនៅតាមដងផ្លូវជាច្រើននៅរដ្ឋធានីហាណូយត្រូវបានតែងលំអដោយភ្លើងដ៏ភ្លឺរលោងត្រចះត្រចង់ ទង់ជាតិ និងទង់ជ័យបក្សរវិចៗយ៉ាងស្អាត។ ក្តីសប្បាយរីករាយយ៉ាងក្រៃលែង និងមោទនភាពរបស់ប្រជាជនគ្រប់រូបកាន់តែ​កើន​ឡើងខណៈប្រជាជនបានរស់ឡើងវិញនៃអតីតកាលដ៏ក្លាហានមោះមុត ផុលផុស តាមរយៈបទចម្រៀងនានាអំពីមាតុភូមិ បក្សកុម្មុយនិស្តវៀតណាមក្នុងកម្មវិធីសិល្បៈ “ក្តីស្រឡាញ់ និងក្តីជឿទុកចិត្តចំពោះបក្ស ដូចដើមដោយមិនងាករេ។

អញ្ជើញចូលរួមក្នុងកម្មវិធីនេះមានវត្តមានពីសំណាក់ កម្មាភិបាល អតីតកម្មាភិបាលជាន់ខ្ពស់ជាច្រើនរបស់បក្ស រដ្ឋ ព្រមទាំងយុទ្ធជន និងប្រជាពលរដ្ឋនៅ រដ្ឋធានីហាណូយយ៉ាងកុះករផងដែរ។

គំរូស្អាតៗក្នុងប្រវត្តិសាស្រ្តបដិវត្តន៍វៀតណាម

ក្នុងប្រវត្តិសាស្រ្តនៃបដិវត្តន៍កុម្មុយនិស្តវៀតណាម បានបង្កើតឡើងនូវវីរជនជាគំរូយ៉ាងច្រើនដែលបានលះបង់ បូជាអស់មួយជីវិតឲ្យបុព្វហេតុសង្គ្រោះជាតិ បង្រួបបង្រួមជាតិ។

ហើយគំរូមហិមាបំផុតដែលជាតំណាងដ៏ឧត្តុងឧត្តមនៃបក្សកុម្មុយនិស្តវៀតណាមរុងរឿងគឺលោកប្រធានហូជីមិញ ជាវីរបុរសបានរំដោះប្រទេសជាតិ និងជាអ្នកវប្បធម៌ដ៏ឆ្នើមលើពិភពលោក  និងលោកនាយឧត្តមសេនីយ៍ Vo Nguyen Giap ដែលជា “រៀមច្បង និងជាអគ្គមេបញ្ជាការជាទីស្រឡាញ់ និងជាទីគោរពរបស់កងទ័ពប្រជាជនវៀតណាម និងជាឧត្តមសេនីយ៍មួយក្នុងចំណោមឧ្តមសេនីយ៍ល្បីឈ្មោះបំផុតក្នុងប្រវត្តិសាស្រ្តយោធាលើពិភពលោក”។

leftcenterrightdel
ភ្ញៀវកិត្តិយស និងគណៈចាត់តាំងកម្មវិធីប្រគល់អំណោយជូនអង្គភាពនានាដែលប្រចាំការត្រៀមប្រយុទ្ធជាស្រេចក្នុងបុណ្យចូលឆ្នាំថ្មីនេះ

រស់ក្រោមទង់ជ័យបក្សកុម្មុយនិស្តវៀតណាមជានិច្ច

អស់រយៈពេល ៨៨ ឆ្នាំកន្លងមក ទោះបីក្នុងសង្គ្រាមដ៏លំបាក ឬ រស់នៅក្នុងសុខសន្តិភាពក្តី បក្សកុម្មុយនិស្ត វៀតណាមតែងតែប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវពាក្យប្រៀនប្រដៅរបស់ អ៊ំហូ ថា “បក្សកុម្មុយនិស្តវៀតណាមគ្មានអត្ថប្រយោជន៍ណាមួយក្រៅពីអត្ថប្រយោជន៍របស់មាតុភូមិរបស់ប្រជាជនឡើយ”។ ហេតុនោះហើយបានជា មិនថាក្នុងដំណាក់កាលនៃប្រវត្តិសាស្រ្តណាក្តី បក្សកុម្មុយនិស្តវៀតណាម តែងតែទទួលបានការគាំទ្រពីប្រជាជនគ្រប់រូបជានិច្ច។ ក្រោមពន្លឺត្រចះត្រចង់របស់បក្ស និងលោកប្រធានហូជីមិញ បក្សសម្រេចបានសមិទ្ធិផលដ៏ល្អប្រសើរយ៉ាងច្រើន។ សមិទ្ធិផលរបស់ប្រទេសជាតិក្នុងរយៈពេលជិត ៩០ ឆ្នាំកន្លងមក ជាពិសេសរយៈពេលជាង ៣០ ឆ្នាំផ្លាស់ថ្មីចុងក្រោយនេះ។ ឆ្នាំ ២០១៧ ដូចបានផ្តល់កំលាំងទំនុកទុកចិត្តសម្រាប់បក្សទាំងមូល ប្រជាជនទាំងមូល កងទ័ពទាំងមូល ឈានឡើងកសាង សង្គមនិយម និងការពារមាតុភូមិយ៉ាងរឹងមាំ។

កម្មវិធីសិល្បៈដែលបានផ្សាយដោយផ្ទាល់លើទូរទស្សជាតិវៀតណាមបានបញ្ចប់ក្រោយរយៈពេល ៩០ នាទីទៅហើយ ក៏ពិតមែន ប៉ុន្តែអារម្មណ៍ផ្អែមល្ហែមចំពោះរាល់បទចម្រៀងលើកដម្កើងបក្ស អ៊ំហូ មាតុភូមិនៅដក់ជាប់ក្នុងបេះដូងប្រជាជនវៀតណាមរាប់លាននាក់នៅលើទូទាំងប្រទេសផងដែរ៕

បកប្រែដោយ Minh Trung