ក្នុងរយៈពេល ១៥ ឆ្នាំកន្លងមក សាលាអនុវិទ្យាល័យ-វិទ្យាល័យ Tran Quoc Tuan តែងតែទទួលបានការយកចិត្តទុកដាក់ទាំងសម្ភារៈនិងស្មារតីពី បក្ស រដ្ឋ និង ប្រជាជននៃប្រទេសទាំងពីរវៀតណាម-ឡាវ។ សាលាអនុវិទ្យាល័យ-វិទ្យាល័យ Tran Quoc Tuan បានក្លាយទៅជាអាស័យដ្ឋានមានកិត្យានុភាពមួយក្នុងការបណ្តុះបណ្តាលភាសាវៀតណាម និង វប្បធម៌ឲ្យកូនសិស្សជនជាតិឡាវ ព្រមទាំង ជាមជ្ឈមណ្ឌលមួយដើម្បីរឹតចំណងមិត្តភាព សាមគ្គីភាពរនៃប្រទេសទាំងពីរដែរ។

leftcenterrightdel
 តំណាងគណៈកម្មការនាយកសាលាអនុវិទ្យាល័យ-វិទ្យាល័យ Tran Quoc Tuan ទទួលប័ណ្ណសរសើរពីរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម

លោកវរសេនីយ៍ទោ Duangmany Sivixay អនុប្រធានអនុពន្ធយោធានៃសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវប្រចាំនៅវៀតណាមបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគុណបំណាច់ដែលបក្ស រដ្ឋ និង ប្រជាជនវៀតណាមផ្តល់ជូនបក្ស រដ្ឋ និង ប្រជាជនឡាវ ក្នុងបុព្វហេតុតស៊ូរំដោះកាលពីមុនក៏ដូចជាក្នុងបុព្វហេតុកសាងប្រទេសនា បច្ចុប្បន្ននេះដែរ។ លោក វរសេនីយ៍ទោ Duangmany Sivixay ជឿជាក់ថាចំណង មិត្តភាពជាប្រពៃណី សាមគ្គីភាពពិសេស និង កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យឡាវ-វៀតណាមជានិច្ចកាលឋិតថេរជាយូរអង្វែង

leftcenterrightdel
 តំណាងទាំងឡាយថតរូបទុកជាអនុស្សាវរីយ៍

ក្នុងឱកាសនេះផងដែរ សាលាអនុវិទ្យាល័យ-វិទ្យាល័យ Tran Quoc Tuan បានទទួលប័ណ្ណសរសើរពីរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម ដោយសារមានស្នាដៃដ៏ល្អប្រសើរក្នុងការអនុវត្តភារកិច្ចអប់រំ-បណ្តុះបណ្តាលកូនសិស្សឡាវក្នុងដំណាក់កាល ២០០២-២០០៧ រួមចំណែកពង្រឹង និង ពង្រីកចំណងមិត្តភាព សាមគ្គីភាពពិសេសវៀតណាម-ឡាវ។

បកប្រែដោយ Thanh Cong