ថ្លែងមតិក្នុងពិធីនេះ លោកស្រី Le Thi Oanh នាយិកាវិទ្យាល័យ Ha Noi – Amsterdam បានរំលឹកឡើងវិញពីប្រពៃណីគោរពគុណបំណាច់របស់គ្រូបង្រៀនវៀតណាម ព្រមទាំងការរួមវិភាគទានរបស់លោកគ្រូអ្នកគ្រូគ្រប់ជំនាន់។ អាគារប្រពៃណីត្រូវបានរៀបចំឡើង ដើម្បីជួយឲ្យសិស្សទាំងឡាយអាចស្វែងយល់ឲ្យបានច្បាស់អំពីនិមិត្តរូបសាមគ្គីភាព និង ការរួមចំណែកទាំងបញ្ញា និងកម្លាំងកាយចិត្តរបស់គ្រូបង្រៀននិងសិស្សទាំងឡាយនៅគ្រប់ជំនាន់ផងដែរ។

leftcenterrightdel
 លោក Nguyen Duc Chung ប្រធានគណៈកម្មាធិការប្រជាជនរដ្ឋធានីហាណូយថ្លែងមតិក្នុងពិធី

លោក Nguyen Duc Chung ប្រធានគណៈកម្មាធិការប្រជាជនរដ្ឋធានីហាណូយ  បានសម្តែងក្តីរីករាយយ៉ាងក្រៃលែងដោយបានចូលរួមពិធីបើកសម្ពោធ  “អាគារប្រពៃណី Ha Noi – Amsterdam” នេះ និងបានចាត់ទុកថានោះជាទម្រង់មួយដ៏ល្អប្រសើរហើយគួរតែពង្រីកថែមទៀតនៅទូទាំងប្រទេស។

leftcenterrightdel
 លោក Vuong Dinh Hue ឧបនាយករដ្ឋមន្ត្រីវៀតណាមនិង តំណាងទាំងអស់អញ្ជើញចូលរួមពិធីកាត់ខ្សែបូរបើកសម្ពោធ “អាគារប្រពៃណី Ha Noi – Amsterdam”

“អាគារប្រពៃណី Ha Noi – Amsterdam” ដាក់តាំងរូបភាពអំពីប្រវត្តិសាស្រ្ត និងសមិទ្ធិផលដ៏ត្រចេះត្រចង់របស់សាលាគ្រប់សម័យកាល និងតារាងរាយនាមសិស្សពូកែឈ្នះរង្វាន់អន្តរជាតិជាដើម។ល។ ទាំងអស់នេះជាលទ្ធផលនៃការខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តរបស់ថ្នាក់ដឹកនាំ គ្រូបង្រៀន អតីតសិស្ស និងអ្នកជំនាញការរបស់សាលាក្នុងរយៈពេល១ឆ្នាំកន្លងទៅ។ តាមរយៈរូបភាពនិងវត្ថុតាងទាំងនេះ បានបង្កើតវិទ្យាល័យ Ha Noi – Amsterdam មួយដ៏ទំនើប ស្ទាត់ជំនាញ និងពោរពេញទៅដោយអត្តសញ្ញាណជាតិក្នុងសម័យធ្វើសមាហរណកម្មអន្តរជាតិ។

leftcenterrightdel
 តំណាងទាំងអស់ទស្សនា “អាគារប្រពៃណី Ha Noi – Amsterdam”
leftcenterrightdel
 តំណាងទាំងអស់ថតរូបទុកជាអនុស្សាវរីយ៍

leftcenterrightdel
 គ្រូបង្រៀននិងសិស្សថតរូបទុកជាអនុស្សាវរីយ៍នៅ “អាគារប្រពៃណី Ha Noi – Amsterdam”


បកប្រែដោយ
Van Hoa