leftcenterrightdel
អតីតប្រធានរដ្ឋលោក Truong Tan Sang និងភ្ញៀវកិត្ដិយសទៅទស្សនាការតាំងបង្ហាញរូបថត

សៀវភៅរូបថតមានចំណងជើងថា “កិត្យានុភាពរបស់វៀតណាម”បានឆ្លុះបញ្ចាំងពីដំណើរការនៃកិច្ចការបរទេសរបស់អតីតប្រធានរដ្ឋលោក Truong Tan Sang ក្នុងអាណត្ដិ ២០១១- ២០១៦។ សៀវភៅនេះមាន៤៥០ទំព័រ បោះពុម្ភផ្សាយជាភាសាពីរគឺ វៀតណាម និងអង់គ្លេស ក្នុងទំហំ ២៥ X ២៥ សង់ទីម៉ែត្រ ដោយទីភ្នាក់ងារសារព័ត៌មានវៀតណាមចេញផ្សាយ។ លោក Pham Binh Minh ឧបនាយករដ្ឋមន្ដ្រី និងជារដ្ឋមន្ដ្រីការបរទេសបានផ្ញើសារជូនពរ និងវាយតំលៃថា អត្ថន័យនៃរូបថតនិមួយៗនេះ នៅប្រៃជាងការនិយាយទៀតផងគឺដោយសាររូបថតនិមួយៗបានឆ្លុះបញ្ចាំងពីរូបភាពល្អរបស់អ្នកនយោបាយ ហើយអ្នកកាសែតដែលបានរួមចំណែកក្នុងការកសាងទំនាក់ទំនងជាមិត្ដភាពរវាងប្រទេសនានា។

នៅក្នុងពិធីនេះ ភ្ញៀវកិត្តិយសបានទិញសៀវភៅចំនួនជាង ៣០០ ក្បាលក្នុងទឹកប្រាក់រាប់លានដុង ដើម្បីជួយឧបត្ថម្ភដល់សិស្សានុសិស្សក្រីក្រនៅតំបន់ដាច់ស្រយាលនានា៕

បកប្រែដោយ Pham Diep